ដោយ ប៊ុន រដ្ឋា
កំពង់ធំ៖ កងកម្លាំងជាង១០០នាក់ដឹកនាំដោយ លោកសាយ ណូរា ព្រះរាជអាជ្ញារងខេត្តកំពង់ចុះអនុវត្តសេចក្តី សម្រេច របស់តុលាការកំពូល ដើម្បីរុះរើផ្ទះមួយខ្នង របស់លោក.ស៊ុយ ស៊ីម ដែលជាភាគីចាញក្តីជាមួយនិង បងប្អូនជីដូនមួយ ឈ្មោះ ហួត យី ដែលជាអ្នកឈ្នះក្តី រស់នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីប្រគល់ ផ្ទះជូនភាគីដើមបណ្តឹង ។កាអនុវត្តសាលដិការសម្រេចរបស់តុលាការកំពូល ត្រូវបានធ្វើឡើង នៅវេលាម៉ោង៨ព្រឹកថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងហេតុការណ៍ សមត្ថកិច្ចបានឃាត់ខ្លួន និងចាប់ដាក់ខ្នោះ បុរស២នាក់ ពីបទរារាំងសមត្ថកិច្ច ក្នុងពេលអនុវត្ត តួនាទី ដែលត្រូវបានគេស្គាល់ឈ្មោះ.ស៊ុយ ស៊ីម អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះ. និងម្នាក់ទៀតឈ្មោះសោម .សឿន ត្រូវជាសាច់ញាតិរស់នៅភូមិជាមួយគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការ នគរបាលខេត្តកំពង់ធំ ដោយមានការចូលរួម លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ និងលោកវរៈសេនីយ៍ត្រី សួង ថេន អធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងមន្ត្រីក្រោមឳវាទ។
នៅក្នុងហេតុការណ៍ដែលសត្ថកិច្ចកំពុងអនុវត្តច្បាប់ គេសង្កេតឃើញ លោកកែសុវណ្ណរដ្ឋ តំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប រួមទាំងក្រុមកាងាររបស់គណះបក្សសង្គោះជាតិ បានមកទីតាំង អនុវត្តដិការសេចក្តីសម្រេចរបស់តុលាការ ដើម្បីសុំអន្តរាគមន៍ តែត្រូវបានលោក សាយ ណូរ៉ា ឆ្លើយតបដោយ សុំឲ្យក្រុមការងាររបស់គណៈសង្គ្រោះជាតិដកខ្លួនថយសិន ព្រោះការអនុវត្តដិការនេះមិនពាក់ព័ន្ឋនិង គណៈបក្សនោះទេ គឺជារឿងបុគ្គលរបស់ភាគីដើមបណ្តឹង និងចុងបណ្តឹងដែលបានក្តីក្តាំគ្នាតាំងពីឆ្នាំ ២០០៧មកម្លេះ ចាំអនុវត្តរួចនិងជូនឯកសារនានា ទើបគណៈបក្សសង្គោះជាតិដកថយចេញពីកន្លែងកើតហេតុ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា នេះជាលើកទី៥ហើយដែល តុលាការបានអនុវត្តសាលដិកាសាលក្រមសម្រេចរបស់តុលាការកំពូល តែមិនបានសម្រេចដោយសារ តែមានការយោគយល់ និងសុំឲ្យចុងបណ្តឹងដែលជាអ្នកចាញក្តីរុះរើផ្ទះដោយខ្លួនឯង តែកន្លងមកម្ចាស់ផ្ទះចេះតែរ៉ឹងទទឹង មិនតែប៉ុណ្ណោះថែមទាំងគៀងគរ បក្សពួកឲ្យមកបង្ករអុកឡុកក្នុងពេលសមត្ថកិច្ចអនុវត្តដិកាម្តងៗ ទើបធ្វើឲ្យមិនបានសម្រេច ។ លោកសាយ ណូរ៉ា បានបញ្ជាក់ពីប្រវត្តនិងដំណើរឿងថា កាលពីជាង១០ឆ្នាំមុន លោកយាយ ហួត យី មានបងប្អូនបង្កើតឈ្មោះដែលត្រូវជាម្តាយរបស់លោក ស៊ុយ ស៊ីម ដែលជាភាគីចាញ់ក្តី ពុំមានដីនៅក៏បានសុំលោកយាយ ហួត យី នៅត្រឹមតែមួយជីវិតរបស់លោកយាយប៉ុណ្ណោះ ដោយមានលោក ចាន់ ប៉ុក ជាមេឃុំនិងជាអ្នកសរសេរកិច្ចសន្យាច្បាស់លាស់ តែក្រោយពីលោកយាយបានស្លាប់ទៅ ហើយ លោកយាយ ហួត យី ក៏បានសុំដីនេះមកវិញ ខណៈពេលដែលក្មួយរបស់គាត់កំពុងតែរស់នៅ តែក្មួយលោកយាយហួត យី មិនព្រមប្រគល់ដីឲ្យម្ចាស់ដើមវិញនោះទេ តែសុំសាងសង់កូនខ្ទមតូចមួយ តែក្រោយមកក៏សាងសង់ផ្ទះ៥គុណ៧ម ហើយមិនព្រមចាកចេញនោះទេ ក៏ត្រូវបានលោកយាយហួត យី ក៏បានប្តឹងទៅតុលាការ ចាប់ពីថ្នាក់ខេត្ត តុលាការឧទរ និងកំពូល បានកាត់ឲ្យលោកយាយឈ្នះក្តីទាំងអស់ តែអ្វីដែលជាអយុត្តិធម៌សម្រេបលោកយាយគឺ ឈ្នះក្តីតាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ២០១៦តាំងពីភ្នែកភ្លឺ រហូតមកដល់ពេលនេះ ភ្នែកងងឹតមើលអ្វីលែងឃើញទើបតែបានដីមកវិញនៅថ្ងៃនេះ ដែលបានទំហំផ្ទៃដីក្បាល១៥មបណ្តោយ៣៥ម ។ចុងក្រោយលោក សាយ ណូរ៉ា បានបញ្ជាឲ្យក្រុមជាងឡើងរុះរើផ្ទះ និងរោងម៉ាស៊ីន រួមទាំងបង្គន់ហើយឲ្យប្រគល់ឈើឲ្យទៅសាច់ញាតិយកទៅរក្សាទុក និងប្រគល់ដីជូនដើមបណ្តឹងវិញ ៕