ចាប់​រថយន្ត ហ៊ីយ៉ានដាយ មួយគ្រឿង​បង្កប់​ឈើ​ក្រញូង​បម្រុង​លោតឆ័ត្រ​ចេញទៅ​លក់​ទីផ្សារងងឹត​

0

ខេង ឧត្តម
សៀមរាប៖ រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកឈើគ្រញូង លោតឆ័ត្រ ចេញពីខេត្ត បន្ទាយមានជ័យ ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានធ្វើការ ស្ទាក់ចាប់ ខណៈបម្រុង ដឹងចេញទៅលក់ នៅទីផ្សារងងឹត នៅព្រំដែន វៀតណាម។photo_2016-09-16_12-55-57
ហេតុការណ៍ ចាប់រថយន្តដឹកឈើគ្រូញ៉ូងនេះ ធ្វើឡើង នៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៦ ខែញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ការស្ទាក់ចាប់រថយន្តផ្ទុកបទល្មើសខាងលើ គឺបន្ទាប់ពីមានការសង្ស័យ។ រថយន្តដឹកឈើដែលចាប់បាននោះម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ២D ២៩៥០ ជាប្រភេទគ្លុប ពណ៌បៃតងឆ្នូតក្រហម ចេញដំណើរពីខេត្ត បន្ទាយមានជ័យ។ លោកបន្តថា ក្នុងពេលឃាត់រថយន្តខាងលើ តៃកុងនិងអ្នករួចដំណើរចំនួនពីរនាក់ទៀត បានស្រែកតវ៉ាដោយអះអាងថា រថយន្តរបស់ខ្លួនពុំមានផ្ទុកទំនិញអ្វីទាំងអស់។ ខណៈដែលឆែកឆេរពុំមានឃើញអ្វី លោកបានបញ្ជាឲ្យទាញម៉ែត្រវាស់ទ្រុងរថយន្ត ភ្លាមៗនោះជនទាំងបីបានរត់គេចខ្លួនទៅវាលស្រែ ហើយបន្តរត់ចូលព្រៃបាត់ស្រមោល។photo_2016-09-16_13-19-16

លោកបន្តថា៖ ឈើគ្រញូង នៅក្នុងឡាននោះ មានចំនួន៧១ដុំ ស្មើ១,១៨៣ ម៉ែត្រគូប បច្ចុប្បន្នត្រូវបាន យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីរង់ចាំ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ គួរកត់សម្គាល់ថា៖ ពលរដ្ឋដែល ជាកម្មករ ស៊ីឈ្នួលជាច្រើននាក់របួស និងស្លាប់ នៅតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃ ដោយសារជំនួញឈើគ្រញូងនេះ៕

photo_2016-09-16_12-55-50 srnews-1031 photo_2016-09-16_12-56-03