ព្រៃ​សហគមន៍​ភូមិ​ក្រូច នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​កំពុង​រង​នូវ​ការកាប់​ផ្លាញ​ព្រៃ​យក​ដី​

0

មណ្ឌលគិរី៖ដីព្រៃមួយកន្លែងស្ថិតនៅក្នុងស្រុកពេជ្រដា កំពុងរងនូវការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញដែលវាយព្រៃយកដី មិនមានអាជ្ញាធរស្រុកពេជ្រាដាចុះទប់ស្កាត់ និងបង្ក្រាបតែសោះ ធ្វើអោយមានការរិះគន់ពីពលរដ្ឋដែលរស់នៅក្នុងស្រុកនោះយ៉ាងចាស់ដៃតែម្តងphoto_2016-09-16_16-38-13
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ការវាយព្រៃយកដីនោះមិនមែនជាដីឯកជនរបស់រដ្ឋទេ គឺជាដីស្ថិតនៅក្នុងបំបន់ព្រៃសហគមន៍ភូមិពូក្រូច ឃុំស្រែអំពូមស្រុកពេជ្រាដា ដែលប្រធានសហគមន៍ បានឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុកលក់ដីនេះទៅអោយជនជាតិកូរ៉េ ។ហើយរយះពេលប៉ុន្មានថ្ងៃនេះ គេឃើញគ្រឿងចក្រអិចស្កាវទ័រមួយគ្រឿងបានទៅវាយព្រៃនៅលើដីនេះ ដោយពុំមានឯកសារណាមួយចេញពីអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធ ដើម្បីសុំការវាយព្រៃនៅក្នុងដីរបស់ជនជាតិកូរ៉េនោះទេ ។បើតាមប្រភពព័ត៍មានបានអោយដឹងថា មុនវាយព្រៃនេះ ម្ចាស់ដី និងម្ចាស់គ្រឿងចក្រអិចស្កាវទ័រគ្រាន់តែជូនដំណឹងតាមមាត់ដល់ប្រធានសហគមន៍ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រែអំពូម លោកអធិការនគរបាលស្រុកពេជ្រាដា និងលោកអភិបាលស្រុកពេជ្រាដា ដោយពុំមានស្នើឯកសារសុំវាយព្រៃយកដីនៅលើដីនេះទៅតាមផ្លូវច្បាប់។ ប៉ុន្តែសកម្មភាពវាយព្រៃនៅលើដីនេះធ្វើទៅដោយរលូន មិនមានប្រធានសហគមន៍ សមត្ថកិច្ច និងអាជ្ញាធរស្រុកខាងលើនេះចុះទប់ស្កាត់ និងបង្ក្រាប ចំណែកម្ចាស់អិចស្កាវទ័រត្រូវបានគេស្គាល់ឈ្មោះ ថាច ជាអ្នកស៊ីឈ្នួលវាយព្រៃ។ពាក់ព័ន្ធទៅនឹងបញ្ហាវាយព្រៃនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក វង់ សុខសេរី លោកបានប្រាប់អោយដឹងតាមទូរស័ព្ទថា ការវាយព្រៃនៅលើដីនេះ មិនមានការស្នើសុំមកខណ្ឌរដ្ឋបាលព្រៃនោះទេ លោកទើបតែដឹងក្រោយពីភ្ងាក់ងារសាព័ត៍មានយើងរាយការណ៍ទៅលោកសុំកម្លាំងចុះត្រួតពិនិត្យ។គួសបញ្ជាក់ថា សកម្មភាពវាយព្រៃនេះ ពលរដ្ឋដែលនៅក្នុងសហគមន៍ភូមិពូក្រូច បានរិះគន់ចំពោះ ប្រធានសហគមន៍ សមត្ថកិច្ច និងអាជ្ញាធរពេជ្រាដា ដែលឃុបខិតគ្នាបំផ្លាញព្រៃនៅលើដីនេះដែលជាព្រៃនៅក្នុងសហគមន៍ភមិពូក្រូច ទង្វើរបែបនេះធ្វើអោយពលរដ្ឋខកចិត្តយ៉ាងខ្លាំង ក្នុងនាមខ្លួនជាអ្នកអនុវត្តច្បាប់ បែរជាផ្គើនទៅនឹងផ្លូវច្បាប់ទៅវិញ៕

photo_2016-09-16_16-38-18 photo_2016-09-16_16-38-26