ខេត្តព្រះសីហនុ.កំលាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោកឧត្តមសេនីត្រីហេងប៊ុនទីមេបញ្ជារកងរាជអាវុធហត្ថខេត្តសហការណ៍ជាមួយមន្ត្រីសាលាដំបូងខេត្តនៅរសៀលវេលាម៉ោងប្រមាណ១៦និង៣០នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៤នេះបានចុះធ្វើការឆែកឆេរផ្ទះជូលចំនូន២កន្លែងស្ថិតនៅក្រុមទី១៧ទិ១៨ភូមិលេខ២សង្កាត់លេខ៤
ក្រុងព្រះសីហនុខេត្តព្រះសីហនុនិងបានធ្វើការឃាត់ខ្លូនជនជាតិចិនប្រុសស្រីចំនូន១០នាក់ដែលគេសង្ស័យថាជាក្រុមល្មើសចាប់ជំរិតមនុស្សទារប្រាក់តាមប្រពន្ធ័អ៊ិនធឺណែតឆ្លងដែនដោយនៅក្នុងប្រតិបត្តិការចុះឆែកឆេរផ្ទះកើតហេតុខាងលើនេះកំលាំងសមត្ថកិច្ចប៉េអ៊ឹមបានប្រើប្រាស់កំលាំងជាច្រើនធ្វើការឡោមពទ្ធ័យ៉ាងប្រយត្ន័។
ពាក់ពន្ធ័ការចាប់ខ្លូនជនជាតិចិនខាងលើនេះលោកឧត្តមសេនីត្រីហេងប៊ុនទីមេបញ្ជារការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថាមុខនិងឈានដល់ការសុំដីកាធ្វើការឆែកឆេរលំដ្ខានខាងលើនេះកំលាំងសមត្ថកិច្ចជំនាញរបស់លោកបានចុះធ្វើការស្រាវយ៉ាងល្អិតល្អន់តាមការចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីរសំណាក់ឯកឧត្តមនាយឧត្តមសេនីសៅសុខាមេបញ្ជាការងកង
ខេមរភូមិន្ទនិងជាមេបញ្ជាកាកងរាជអាវុធផ្ទៃប្រទេសជាជាលទ្ធផលជនជាតិចិនចំនូន១០នាក់ក្នុងនោះស្រី៣នាក់ដែលសង្ស័យពាក់ពន្ធ័ការប្រើប្រាស់ប្រពន្ធ័អ៊ិនធឺណែតជំរិតទាប្រាក់ត្រូវបានចាប់ឃាត់ខ្លូនរូចក៍បានបញ្ជូនបន្តទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្ត។ .បច្ចុប្បន្នជនជាតិចិនទាំងអស់ខាងលើកំពង់ស្ថិតក្នុងការសាកសូរនៅឡើយទេហើយក្នុងការសាក់សួរសមត្ថកិច្ចមានការពិបាកបន្តិចដោយសារតែជនជាប់សង្ស័យមួយចំនូនហាក់មិនចង់សហការនិងមិនព្រម
និយាយស្តីអ្វីទាំងអស់តែទោះជាយ៉ាងណាក៍សមត្ថកិច្ចបានកំណត់បទល្មើសតាមរយៈវត្តុតាំងជាឧប្បករណ៍ប្រើប្រាស់ប្រពន្ធ័អ៊ិនធឺណែតជាច្រើនដែលបានរកឃើញនៅក្នុងផ្ទះកើតហេតុ។ជាមួយគ្នានេះលោកឧត្តមសេនីត្រីហេងប៊ុនទីក៍បានការបញ្ជាក់ផងដែរថាលោកនិងធ្វើការស្រាវជ្រាវជាបន្តទៀតក្នុងគោលដៅស្វែងរកបក្ខពូកក៍ដូចជាអ្នកដែលពាក់ពន្ធជាមួយនិងក្រុមជនសង្ស័យជាជនជាតិចិនខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាន់តែបានដើម្បីការពារសុខសុវត្ថីភាពសង្គមនិងប្រជាពលរស់ទូទៅ។
.គូររំលិកផងដែរថាសំរាប់ខេត្តព្រះសីហនុនេះជាលើកទី៣ហើយដែលជនជាតិចិនពាក់ពន្ធ័ប្រើប្រាស់ប្រពន្ធ័អ៊ិនធឺណែតចាប់ជំរិតមនុស្សទារប្រាក់ត្រូវបានចាប់ខ្លូនដោយលើកទី១ចាប់នៅថ្ងៃទី៦ខែ៩ឆ្នាំ២០១១បានចំនូន៣៨នាក់និងលើកទី២ចាប់បានចំនូន២៦នាក់ចាប់នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៣៕