ស្ទឹងត្រែង:អាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរ នាក់ពាក់ពន្ធ័ករណីប៉ុនប៉ងគាស់ផ្ទះព្រមទាំងគំរាមសម្លាប់ម្ចាស់ផ្ទះខណៈពេលដែលម្ចាស់ផ្ទះតាមទាន់។
ករណីនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ត្រង់ចំណុចទល់មុខការដ្ឋានសំណង់សណ្ឋាគារសេកុងមាត់ទន្លេស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ជិតកន្លែងទីស្នាក់នៅសម្តេចតេជោ។
ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានមានចំនួនពីរនាក់ឈ្មោះ:-ទី១ឈ្មោះ ង៉ូ វើង ហៅទឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម.-ទី២ឈ្មោះ ឡា ប៊ុនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម. អ្នកទាំងពីរ មានមុខរបរជាជាងសិប្បកម្មធ្វើ តុ ទូ រស់នៅភូមិព្រែក
សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានអាវុធហត្ថកសាងសំណុំរឿង
ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់។