ឆេះប្រអប់កាបិនភ្លើងក្នុងខុនដូ Maple Leaf បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា

0

ភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គីសនីផ្ទុះឆេះចេញពីប្រអប់កាបិនភ្លើង នៅក្នុងខុនដូន Maple Leaf បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋភ័យស្លន់ស្លោរ រួមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកអន្តរាគមន៍បាញ់ពន្លត់ ដែលទីតាំងកើតហេតុនៅតាមបណ្តោយផ្លូវលេខ៥៧ កែងនឹងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។
យោងតាមប្រភពពត៌មានជុំវិញកន្លែកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយឡើងក្មួរក្មាញ់ចេញពីក្នុងខុនដូ Maple Leaf ដោយបានបង្កការភ្ញាក់ដល់អ្នកដែលស្នាក់នៅក្នុងនោះ និងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនាំគ្នាភ័យស្លន់ស្លោរ នាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ច ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ធ្វើការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តអគ្គីភ័យអស់ចំនួន៣គ្រឿង ទើបអគ្គីភ័យបានរលត់ភ្លាមៗវិញផងដែរ ។image image image
បើតាមសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ករណីអគ្គីភ័យខាងលើនោះ គឺបង្កឡើងដោយសារតែឆ្លងចរន្តអគ្គីផ្ទុះប្រអប់កាបិនភ្លើងព្រោះមានខ្សែភ្លើងច្រើនរញ៉េរញ៉ៃពេក ប៉ុន្តែមិនបានខូចខាតរបស់មានតម្លៃអ្វីធំដុំនោះទេ ហើយក៏មិនមាននណារម្នាក់មានគ្រោះថ្នាក់ក្នុងករណីនោះដែរ ៕