លោកកែរដ្ឋាចូលរួមប្រជុំជាមួយសមាជិកបក្សនៅឃុំឈើទាលស្រុកស្វាយជ្រំ

0

៖នុតនាង៖នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចូលរួមប្រជុំប្រចាំខែកញ្ញា នៅគណៈកម្មាធិការគណៈបក្សឃុំឈើទាល ស្រុកស្វាយជ្រំ អមថោយសមាជិកក្រុមការងារចំនួន ០៩រូប មកពីមន្ទីរពេទ្យខេត្ត ក្រោមអធិបតីភាព លោក កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយឃុំឈើទាល ។ ឆ្លៀតក្នុងឱកាសនោះ លោក កែរ រដ្ឋា បានផ្សព្វផ្សាយលិខិតចំហរ ពីក្រុមសភាមតិភាគច្រើន ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោក ដល់សមាជិកចូលរួមទាំងអស់ និងផ្តាំផ្ញើរដល់សមាជិកថ្មីដែលប្រកាសចូលជាសមាជិកបក្សនាថ្ងៃនេះត្រូវចុះមូលដ្ឋានជួបប្រជាពលរដ្ឋដើម្បីអោយដឹងពីសុខទុកនិងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយតម្លាភាពនិងគណនេយ្យភាពទាំងសេវាតម្រូវការនិងសេវាសំណូមពរ។ លោក កែរ រដ្ឋាក៏ បានពាំនាំថវិការបស់លោកជំទាវបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ឧបត្ថមដល់គណៈកម្មាធិការគណៈបក្សឃុំ សាខាបក្សភូមិទាំង១២ ចំនួន ២១នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល ។
នៅក្នុងថ្ងៃនោះដែរ លោក កែរ រដ្ឋា បាននាំក្រុមគ្រូពេទ្យទៅពិនិត្យសុខភាពលោកតា ពុត សឿន ឪពុកធម៌សម្តេច និងបានពាំនាំនូវការសួរសុខទុក្ខ និងថវិកាចំនួន ២០០.០០០រៀល របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ជូនដល់លោកតាផងដែរ។
image image