រថយន្ដTAKOMA ប្រឡះជញ្ជាំងរបងអង់តែងទួលគោកធ្លាយពីម្ខាងទៅម្ខាង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ បុរសម្នាក់បានស្រវឹងស្រាយ៉ាងខ្លាំង និងបើករថយន្ដTAKOMA ក្នុងល្បឿនលឿន ខណះដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុកជញ្ជាំងរបងអង់តែនទួលគោកពេញទំហឹង និងធ្លាយពីម្ខាងទៅម្ខាងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកម្ចាស់រថយន្ដរងរបួសស្រាល។
. ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចគល់អង់តែទួលគោក តាមបណ្ដោយផ្លូវលេខ២៧៣ កែងនឹងផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។រថយន្ដបង្កម៉ាកTAKOMA ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AD-3040 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង។image image image image
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧៣ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណះពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកជញ្ជាំងរបងអង់តែងពេញទំហឹងតែម្ដងបណ្ដាលអោយបាក់ធ្លាយពីម្ខាងទៅម្ខាង ដោយរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯម្ចាស់រថយន្ដរងរបួសស្រាល។
ប្រភពបានបន្តថា ក្រោយពីបង្កហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនម្ចាស់រថយន្ដ ហើយបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ក ព្រមទាំងម្ចាស់រថយន្ដយកទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕img_1628