ខេត្តពោធិសាត់ សេចក្ដីរាយការណ៍អំពីកា វិវឌ្ឍន៍សភាពការណ៍ព្រដែន ខ្មែរ ថៃ ត្រង់ចំនុចច្រកថ្មដា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ត្រូវបានលោក គួយ សារឿន ស្នងការងនគបាលខេត្តពោធិដាត់ ទទួលភារកិច្ចនៃកំលាំង នគបាលការពារព្រំដែននេះ បានប្រាប់អ្នកយកពត៍មានកម្ពុជាថ្មី ឲ្យដឹងថា បន្ទាប់ពីខាងកងទ័ពថៃធ្វើរដ្ឋប្រហា ។
ហើយមានការឹតបន្តឹង នៃដំបន់ព្រំដែនមិនឲ្យឆ្លងចូលទៅទឹដីរបស់គេរូចមក ពេលនេះសភាពការណ៍ចំនុច ព្រំដែន ខ្មែរ ថៃ ខាងលើនេះបានដំណើរការវិញហើយ។ លោកក៍បានបន្តនៅវេលាមោ៉ង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី២៩ ខែឱសភា ឆ្នាំ២០១៤ នេះអោយដឹងទៀតថា កាបើកច្រកថ្មដា អោយប្រជាពលរដ្ឋសងខាងទៅមកបាននេះ គឹមានចរាចរណ៍ខុសពេលមុនបន្តិច។ ដោយអោយប្រជាពលរដ្ឋឆ្លងចចូលនៅទឹកដីថៃ ត្រឹមខ្សែក្រវា៉ត់ព្រំដែន ត្រឹមផ្សាណាត់ ស្រុកមឿង ប៉ុណ្ណោះ ដោយមិនអាចចូលដល់ទៅរួមខេត្ប្រទេសថៃ បានឡើយ។
ហើយអ្វីដែលកត់សំគាល់ជាមួយនិងកាចេញ ចរាចរណ៍នេះផងដែរ ក៍ខាងភាគគីទ័ពថៃនោះ បានអោយពលរដ្ឋសងខាង ចេញចូលបាន ចាប់ពីមោ៉ង១០ព្រឹក រហូតដល់មោ៉ង ៣ រសៀល ប៉ុណ្ណោះ។ លោកស្នងការងទទួលកិច្ចកាព្រំដែននេះបានបន្ថែមថា ចំពោះកាបើកច្រកអោយប្រជាពលរដ្ឋទៅមកនេះ គឹក្នុងមួយសប្ដាហ៍ ចូលបានតែ៣ថ្ងៃដូចពីមុនដដែល គឹ នៅថ្ងៃ គឹច្រក់ ៥៦ នៅថ្ងៃអាទិត្យមួយថ្ងៃ និង ច្រកស្ពានជ័យជុំនះ បានចំនួនពីថ្ងៃ គឺថ្ងៃ សៅរ៍ និង ថ្ងៃព្រហស្បត៍ ។
លោក គួយ សារឿន ក៍បានបញ្ជាក់ថា ការវិវឌ្ឍន៍នៅតាមព្រំដែន នៅខាងចំណុចថ្មដា នោះគឹធម្មតាពុំមានអ្វីប្រែប្រួលឡើយ។ តែយា៉ងណាកំលាំងនគរបាលការពាព្រំដែនវរះ លេខ ៨២៥ កំលាំងកងទ័ព លេខ ១៤៥ និងកំលាំងទ័ពលេខ ៥០៨ ដែលនៅឈរជើងការពាអធបតីភាពរបស់យើង គឹរឹងមាំជាជានិច្ចនៅតាមគោលដៅ ២៤ មោ៉ង លើ ២៤ មោ៉ង ។