ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រៃកទឹកសាបតំបន់ក្បាល ឆាយ ត្រង់ ចំណុចខាងក្រោយបន្ទាយយោធាសិករងខេត្តព្រះសីហនុចំនួនប្រមាណជាង២០០គ្រូសារ

0

ខេត្តព្រះសីហនុ ៖ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រៃកទឹកសាបតំបន់ក្បាល ឆាយ ត្រង់ ចំណុចខាងក្រោយបន្ទាយយោធាសិករងខេត្តព្រះសីហនុចំនួនប្រមាណជាង២០០គ្រូសារ នៅ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ ពួកគេបានធ្វើការប្រកាស់នៅគោលជំហររបស់ពួកគេថា បើ អាជ្ញាធរខេត្តមិនព្រមបញ្ចប់នៅសកម្មភាពការគំរាមកំហែងដោយ កម្លាំងប្រដាប់អាវុធ នឹងការ ប្រើ ប្រាស់ គ្រឿងចក្រធ្វើការ ឈុស ឆាយកាយប្រឡាយទឹកកាត់ផ្តាច់វាទីយកដីរបស់ពូកគាត់ ក្រោមលេះ ថា ការពារតំបន់ ទឹក ស្អាត របស់(ក្រុមហ៊ុន អានកូរ )ទេ  នោះ ពួកគាត់នឹងបង្ខំចិត្តធ្វើបាតុកម្មដុតកង់ ឡានបិទផ្លូវជាតិ លេខ៤ ដើម្បីធ្វើការតវ៉ាឲ្យសម្តេច តេជោហ៊ុនសែន ជូយរក ភាព យុត្តិ ។

.ក្រុមប្រជាពលរដ្ឋខាងលើបានបន្តទៀតថាជុំវិញបញ្ហារ កាយប្រឡាយព្រំខាងលើនេះ គឺជាការ រំលោភបំពាន ទាំងស្រុង លើសិទ្ធិសេរីភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីព្រោះថា តំបន់ដែលស្ថិត នៅ ក្នុងចំណុចត្រូវការពារ សំរាប់ប្រើប្រាស់ទឹកស្អាត របស់ក្រុមហ៊ុន អានកូរនោះ នៅឆ្ងាយពីរគ្នាណាស់ ដូចជាមិនមានការពាក់ពន្ធ័។ហើយអ្វីដែលគួរកត់សម្គាល់ បំផុតនោះគឺ ការជីកប្រឡាយ បែបនេះ គេ ធ្វើឡើងនៅ លើតែដីតំបន់ប្រជាពលរដ្ឋរស់នៅប៉ុណ្ណោះ ចំណែកឯដី របស់ក្រុមអ្នកមាន លុយ មាន អំណាចដែលស្ថិតនៅក្នុងតំបន់តែមួយមិនហានប៉ះពាល់នោះទេ គឺគេកាយបង្វៀង (ខ្វៀលចេញ)។ ចំណុចអាចឆ្លុះបញ្ចាំងឲ្យឃើញថាវាជាទង្វើឃុបឃិតគ្នាយ៉ាងពិតប្រាកដ រវាងអ្នកមានលុយមាន អំណាចនឹងអ្នកអនុវត្តន៍ច្បាប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក្រីក្រទទូលរងលំបាកគ្រប់បែប យ៉ាងរក ទីបញ្ជប់គ្នា  ។

លោក  ឃាង តំណាងក្រុង ហ៊ុន អានកូរ  បានធ្វើការបញ្ជាក់ថា ការកាយប្រឡាយ ព្រំខាង លើនេះ មិនមែនក្រុមហ៊ុន អានកូរជាអ្នកកាយនោះទេ គឺអាជ្ញាធរខេត្ត ជាអ្នកកាយ ហើយក្រុមហ៊ុន អានកូរគ្រាន់តែជាអ្នកមានគ្រឿងចក្រសំរាប់ស៊ីឈ្នូលតែប៉ុណ្ណោះ ដូចនេះរឿងគ្រាប់យ៉ាង គឺជាការ ទទូលខុស ត្រូវរបស់អាជ្ញាធរខេត្តព្រះសីហនុ។

លោក ប្រាក់ប្រាកដ ប្រធានមន្ទីរឧស្សាហកម្មនឹងសប្បកម្មខេត្តព្រះសីហនុ ជុំវិញបញ្ហរនេះ លោក ក៏បានធ្វើការបញ្ជាក់ផងដែរថាកិច្ចការខាងលើនេះ មិនមានការពាក់ពន្ធ័ជាមួយ ក្រុមហ៊ុន អាន កូរ នោះទេពីព្រោះ ក្រុមហ៊ុន បានធ្វើការកំណត់តំបន់ដែលត្រូវការពារសំរាប់ ប្រើប្រាស់ទឹកស្អាត គ្រប់ គ្រងដោយក្រុមហ៊ុនរូចរាល់អស់ហើយ មិនមានរឿងអ្វីដែលមានភាពស្មុកស្មាញទៀតនោះទេ។

ដោយ ឡែក សំរាប់ លោក សាមុត សុធា រិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានធ្វើការ បញ្ជាក់ថា សកម្មភាពកាយប្រឡាយព្រំខាងលើនេះគឺជាកិច្ចការបស់អាជ្ញាធរខេត្ត  ក្នុងគោលដៅរក្សា ការពារ តំបន់ដែលប្រើប្រាស់ទឹកស្អាតឲ្យបានល្អ នឹង ការពារភាពអានាធិបតេយ្យពីសំណាក់ ប្រជា ពល រដ្ឋខិលខូចមួយចំនួន ដែលចេះតែព្យាយាម ធ្វើការកាប់បំផ្លាញ ព្រៃឈើធម្មជាតិរំលោភបំពាន យកដីរដ្ឋតទៅទៀត។ដូចនេះ ដើម្បីថែរក្សាការពារព្រៃឈើធម្មជាតិឲ្យបានគង់វង្យ បងប្អូនប្រជាព លរដ្ឋគួរមានការយល់ដឹង ទាំងអស់គ្នា ត្រូវបញ្ចប់ជាបន្ទាន់នូវទង្វើ មិនល្អដែលបង្ករផលប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរដល់សង្គមជាតិ។image image image