បើកការដ្ឋានសាងសង់ស្ពានថ្មថ្មី ចំនួន៣ ព្រះរាជដំណាក់ ស្ពានវត្តពោធិ៍លង្កា និងស្ពានវត្តព្រះឥន្ទកោសា ក្រុងសៀមរាប

0

សៀមរាប៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុង ពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានព្រះរាជដំណាក់ ស្ពានវត្តពោធិ៍លង្កា និងស្ពានវត្តព្រះឥន្ទកោសា ក្នុងក្រុងសៀមរាប ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកញ្ញាphoto_2016-09-19_12-28-37 ឆ្នាំ២០១៦។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនកំពុងសិក្សារលើផ្លូវរថភ្លើង ពីទីក្រុងភ្នំពេញ មកខាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ការធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកទស្សនា ប្រាសាទបុរាណនានា នៅខេត្តសៀមរាប។
ឯក ឧត្តមឃឹម ប៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ស្ពានថ្មថ្មី ចំនួន ៣ គឺស្ពានព្រះរាជដំណាក់ ស្ពានវត្តពោធិ៍លង្កា និងស្ពានវត្តព្រះឥន្ទកោសា។ គួរបញ្ជាក់ផងដែរថា ស្ពានអតីតមន្ទីរទេសចរណ៍សាងសង់កាលពីឆ្នាំ២០០៥ ហើយសម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៦ ហើយស្ពាននេះ ជាស្ពានដែលឯកឧត្តមបានផ្តល់ជូន ក្នុងអាណត្តិ ដែលឯកឧត្តម ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីនីតិកាលទី៣ ផងដែរ។ បើកការដ្ឋានសាងសង់ ស្ពានព្រះរាជដំណាក់ ស្ពានវតពោធិ៍លង្កា វត្តព្រះឥន្ទកោសា និងស្ពានវត្តព្រះឥន្ទកោសា នាពេលនេះ ក្នុងគោលបំណងជួយពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ ខេត្តក្នុងស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ច មនុស្ស និងការចរាចរកើនឡើងយ៉ាងគំហុក។ដោយមានការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញនូវការគិតគូរខ្ពស់ និងប្រឹងប្រែងប្រកបដោយចក្ខុវិស័យ ពីសំណាក់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ដើម្បីវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។photo_2016-09-19_12-28-03
ឯក ឧត្តម បន្តថា ស្ពានព្រះរាជដំណាក់ ដែល មានបណ្តោយ៤៦ម៉ែត្រ និងទទឹង៨,២ម៉ែត្រ និងស្ពានវត្តពោធិ៍លង្កា ដែលមានបណ្តោយ៣៣ម៉ែត្រ និងទទឹង៩ម៉ែត្រ ដែលសរុបថវិកា អស់ចំនួន ៣៤៩១ពាន់លានរៀលនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ជូនបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល លើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន ដែលស្ពានទាំងពីរ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ មិនត្រឹមតែជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ប៉ុណ្ណោះទេ ថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពសង្គមទៀតផង កត្តានេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ក្រុងសៀមរាប បានមួយកម្រិតថែមទៀត៕

photo_2016-09-19_12-28-32 photo_2016-09-19_12-28-13 photo_2016-09-19_12-28-18