ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រីឌឹកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវចាន់ សាមី ស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងក្រុមការងារបាននាំយកចង្ហាន់ និងទ័យទាន ទៅវេប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ ក្នុងខណ្ឌ័សីមាវត្តកែវសិក្ខាគីរីស្វារៈ (ហៅវត្តប្រាសាទ ព្រះវិហារ ) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ៣រោច ខែ ភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ហើយក៍ជាថ្ងៃកាន់បិណ្ឌទី៣ផងដែរ ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺគេប្រារពធ្វើចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែ ភទ្របទ គោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតាជីដូនជីតា ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិសដល់ដួង វិញ្ញាណខ័ន្ធវិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដើម្បីឲ្យដួងវិញ្ញាណខ័ន្ធអ្នកទាំង នោះ បានទទួលនូវមហាកុសលផលបុណ្យពីឯកឧត្តម និងលោកជំទាវ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌក្រែងឡូដួងវិញ្ញាណ ខ័ន្ធអ្នកទាំងនោះ កើតនៅក្នុងឋានដែលពុំសមគួរណាមួយ សូមឲ្យកុសលផលបុណ្យជួយយឹតយោង នូវដួង វិញ្ញាណខ័ន្ធ បុព្វការីជនទាំងអស់នោះ ទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។
ក្នុងឳកាសនោះដែរឯកឧត្តម និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន១.៤៩០០០០៛ (មួយលានសែសិបប្រាំបួនម៉ឺនរៀល) អង្ករចំនួន៣បាវ មី៦កេស ទឹកសុទ្ធ៣កេស ទឹកក្រូច១កេស ត្រីខ១យួរ និងជូនលោកយាយ លោកតាកុមារា កុមារី៥៧នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងជូនលោកតាអាចារ្យចំនួន៥ម៉ឺនរៀល ៕