កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី១៩ខែ កញ្ញឆ្នាំ២០១៦នេៈប្រពន្ធសពជនរងគ្រោៈដែលគេបានសម្លាប់មានឈ្មោៈ សុខ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយមកកាន់ភ្នាក់ងារសារពត៏មានយើង នៅក្នុងខ្ទមស្លឹកគ្មានជញ្ជាំង ដំបូលរហែកឃើញមេឃទាំងទឹកភ្នែកព្រិចៗអួលដើមករថា រូបគាត់គ្មានអ្វីសង្ឍឹមទេតាំងពីប្តីគាត់ត្រូវបានឃាតករហៅយកទៅសម្លាប់មកគាត់មានតួនាទីចញ្ចឹមកូនចំនួន០៣នាក់ក្នុងបន្ទុក ។បងស្រីបញ្ជាក់ថាមកដល់ពេលនេៈបើទោៈបីសមត្ថកិច្ចចាប់បានជនដៃដល់បានម្នាក់ក៏គាត់មិនទាន់កក់ក្តៅដែរដោយរូបគាត់គិតថាម្នាក់ដែលចាប់បានច្បាស់ជាមានបក្សផ្សេងទៀតនៅពីខ្នង ហើយបងស្រីសុំតុលាការខេត្តកណ្តាលមេត្តាស្វែងរកយុត្តិធម៏ឲ្យប្តីគាត់ឲ្យបានត្រឹមត្រូវជាងនេៈទៀត ។ ហើយទន្ទឹមគ្នានេៈរូបគាត់មានទុកលំបាកយ៉ាងធ្ងន់ដែលកូនកំព្រាឪពុក ដែលកាលពីនៅរស់ប្តីគាត់បានរកលុយមកចញ្ចឹមប្រពន្ធកូន លុៈដល់ពេលស្លាប់គ្មានទីពឹងតែលតោលតោកយ៉ាកសូម្បីតែរកលុយមកបិទបាំងជញ្ជាំងដែលដោៈចេញសម្រាប់ធ្វើបុណ្យប្តីរួចមកក៏គ្មានលុយធ្វើឡើងវិញផង ។ គាត់ជាប្រពន្ធសុំដល់កបាទក្រហមក្នុងខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុក ឃុំ មេត្តាផ្តល់ការអាណិតអាសូរគាត់បន្តិចបន្តួចក្តីដើម្បីបានចញ្ចឹមកូនៗរៀនសូត្រផងដែរ ។
សូមបញ្ជាក់ថាសពឈ្មោៈ សាំង វណ្ណ ដែលត្រូវបានគេប្រទៈឃើញដេកស្លាប់នៅស្រុកអង្គស្នួលក្បែរចញ្ចើមផ្លូវ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ ដោយស្នាមវាយនិងដំបង។ កាលណោៈប្រពន្ធសពបាន សសេរនៅក្នុងលិខិតទទូចដល់សមត្ថកិច្ចស្រុកអង្គស្នួលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងរហូតសុំស្នើអន្តរាគមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាមេត្តាស្វែងរកយុត្តិធម៏ដល់ប្តីគាត់ជាពិសេសចាប់ជនដៃដល់កំពង់រត់គេចខ្លួន (មិនទាន់ចាប់បាន)។ប្រពន្ធជនរងគ្រោៈថាសមត្ថកិច្ចឆ្លើយដាក់គ្នាម្តងឲ្យប្តឹងខាងកំពង់ស្ពឺ ម្តងឲ្យប្តឹងខាងខេត្តកណ្តាល ។តែក្រោយមកសមត្ថកិច្ចបានចាប់ជនដៃដល់ម្នាក់បញ្ជូនទៅកាន់ខេត្តកណ្តាលហើយត្រូវបានឃុំខ្លួនហើយ តែប្រពន្ធជនរងគ្រោៈថាមិនអស់ចិត្តចំពោៈចម្លើយសារភាពរបស់ជនល្មើសថាសម្លាប់ប្តីគាត់តែម្នាក់ឯងដោយគាត់ប្រាប់ថាសុំឲ្យសមត្ថកិច្ចមេត្តាស៊ើបបន្តទៀតពីគាត់យល់ថាមានមនុស្សនៅពីក្រោយករណីស្លាប់របស់ប្តីគាត់ ។ អ្វីដែលហួសចិត្តនិងអាណិតជាងនេៈទៀតស្រ្តីជាប្រពន្ធគ្មានទាំងលទ្ធភាពមានលុយដើរទៅមើលមុខឃាតករដែលសម្លាប់ប្តីគាត់ផង ហើយបងប្អូនជាសាច់ញាតិទៅវិញទេជាអ្នកចេញមុខជួយរត់ការដាក់ពាក្យបន្តឹង និងឡើងចុៈតតាំងជាមួយឃាតករ នេៈបានហៅថាមហាសែនក្រមែនៗ ។




































