ស្លាប់១២របួស២០ដោយសាររថយន្តក្រុងធ្លាក់ស្នាមភ្លោះនៅឥណ្ឌា

0

បារីលី៖ មនុស្ស១២នាក់បានស្លាប់ និង២០នាក់រងរបួសដោយសារគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ ប្រឡាយស្នាមភ្លោះកាលពីថ្ងៃពុធ នៅជិតភូមិអ៊ុយចាស៊ីយ៉ា ក្នុងស្រុកមួយនៅឥណ្ឌា។ នេះបើតាមវេបសាយបរទេសឌឹហិណ្ឌូ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលិសបាននិយាយថា រថយន្តក្រុងនេះដឹកមនុស្សសរុប៩៦នាក់ ចាកចេញពីបារ៉ែច ទៅកាន់ដេលី( Bahraich to Delhi) ហើយក៏គ្រោះថ្នាក់នៅកន្លែងកើតហេតុតែម្តង ត្រង់ចំណុចផ្លូវជាតិហាយវ៉េ២៤ (National Highway 24)។

របាយការណ៍បឋមឲ្យដឹងថា អ្នកដំណើរចំនួន ១២ នាក់បានស្លាប់នៅ នឹងកន្លែងកើតហេតុ ហើយក្រុមអ្នករងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកក្នុងនោះមានអ្នករងរបួស ១០នាក់មានស្ថានភាពធ្ងន់ធ្ងរ ។

តាមមន្រ្តីប៉ូលិសដដែលបាននិយាយថា មានអ្នកដំណើរចំនួន ៩៦ នាក់កំពុងធ្វើ ដំណើរនៅលើឡានក្រុងនោះ នៅពេលដែលមានគ្រោះថ្នាក់ នេះកើតឡើង ហើយមូលហេតុ នៃគ្រោះថ្នាក់អាចបណ្តាល មកពីការដឹកមនុស្សលើសចំណុះ និងស្ថានភាពផ្លូវលំបាកផងដែរ៕India bus1 India bus