នាយសង្កាត់រដ្ឋបាលព្រៃឈើគូលេន អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ

0

ព្រះវិហារៈ ជារៀងរាល់ថ្ងៃ កេសង្កេតឃើញមានការដឹកញ្ជូនបទល្មើស ព្រៃឈើដោយខុសច្បាប់ តាមរយះរថយន្ត នីសាន់ និងរថយន្តសាំយ៉ុង ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើគូលេន តែពុំដែលឃើញមានការទប់ស្កាត់ និងបង្រ្កាបម្តង ណាឡើយ តែផ្ទុយទៅវិញបែរជា មានការបើលភ្លៀងខៀវឲ្យឈ្មួញឈើខុសច្បាប់ ដឹកជញ្ជូនដូចហែកឋិនទៅវិញ។

ការដឹកជញ្ជូនឈើដោយខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង របស់ឈ្មួញប្រកបដោយរលូន ចេញពីឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលត្រូវបានគេស្គាល់ឈ្មោះឈ្មួញដុះស្លែរ ឈ្មោះ សាន ជាមេឈ្មួញប្រចាំខេត្តព្រះវិហារ មានការឃុប ឃិតគ្នាជាមួយលោក បូរិន នាយសង្កាត់រដ្ឋបាលព្រៃឈើគូលេន ឲ្យមានការដឹកជញ្ជូនពីទៅតាំងផ្សេងៗ ហើយយកមក ស្តប់នៅឃុំស្រយ៉ង់ ក្រោយមកក៏មានឈ្មួញដឹកតាម រថយន្តសាំយ៉ុងចេញពីឃុំស្រយ៉ង់ ទៅកាន់ខេត្តសៀមរាបបន្តទៀត ដែលត្រូវបានគេប្រទះឃើញបានការដឹកជញ្ជូនក្នុងមួយយប់ មិនតិចពី៥គ្រឿងនោះទេ តាមរថយន្តកូរ៉េ ។

ក្នុងសកម្មភាពដឹកឈើដោយខុសច្បាប់នេះ ថ្ងៃទី19ខែកញ្ញាឆ្នាំ2016 មានរថយន្តសាំយ៉ុង ដឹកឈើលេខ២ពេញ ហើយបានជួបនិងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសាំយ៉ុងពណ័សគ្មានស្លាកលេខ បានរអិលធ្លាក់ចូលស្នាមភ្លោះ ទាំងព្រឹកព្រលឹម តែពុំមានអ្នកណាគ្រោះថ្នាក់នោះទេ ដែលជាប្រទះឃើញនៅត្រងចំណុចតារ៉ាងបាល់ ស្ថិតនៅភូមិស្រយង់ខាងត្បូងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ ឈើទាំងអស់ត្រូវបានឈ្មួញដឹកទៅរក្សាទុក ដោយមិនរំខាន់ដល់សមត្ថកិច្ចមេព្រៃឡើយ។

ដោយ សែម ឡុំ

photo_2016-09-19_17-01-50 photo_2016-09-19_17-22-37