ឧត្តមសេនីយ៍ទ័ពអាកាសអ៊ុយក្រែនស្លាប់ដោយសារឧទ្ទាមបាញ់ទម្លាក់យន្តហោះ

0

ស្លាវយ៉ាន់ស្ក៍៖ មេបញ្ជាការថ្នាក់ឧត្តមសេនីយ៍ និងកងទ័ពអាកាសរបស់អ៊ុយក្រែន ១៤នាក់ បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេត្រូវបានក្រុមឧទ្ទាមគាំទ្ររុស្ស៊ី បាញ់ទម្លាក់ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភានេះ។ យោងតាមគេហទំព័របរទេសដេលីមែលបានឲ្យដឹងថា លោកប្រធានាធិបតីស្តីទី Oleksandr Turchynov បានបញ្ជាក់ប្រាបសភាក្រុងកៀវថា មីស៊ីលការពារ

និងបាញ់ដីអាកាសរបស់រុស្ស៊ីដែលអាចស្ពាយជាប់នឹងខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ ដែលជាឧទ្ធម្ភាគចក្រកងទ័ពជើងអាកាសរបស់អ៊ុយក្រែន ហើយត្រូវបានបាញ់ទម្លាក់នៅទីក្រុង Slavyansk ភាគខាងកើតប្រទេសអ៊ុយក្រែន។

លោកTurchynov បាននិយាយថា លោកឧត្តមសេនីយ៍ ស៊ើហ៊ីអ៊ី គុលជិតស្គី បានស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ (army General Serhiy Kulchytskiy was among the dead)។ កាលពីដើមខែឧសភា កម្លាំងឧទ្ទាមគាំទ្ររុស្ស៊ី ក៏បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា របស់អ៊ុយក្រែន ២គ្រឿងផងដែរ៕ukrene2 ukrene2a