នគរបាលឃាត់ខ្លួនចោរលួចម៉ូតូឆ្លងខេត្តពីសៀមរាបរហូតដល់ខេត្តព្រៃវែងត្រូវអស់លក្ខ័

0

ខេង ឧត្តម
សៀមរាប៖ កម្លាំងនគរបាលខេត្តចំនួន២សហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបន្ទាប់ពីជនសង្ស័យបានលួចម៉ូតូពីខេត្តសៀមរាបរត់ដល់ខេត្តreceived_1978854525674448ព្រៃវែងហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦ នៅចំណុច ក្បែរវត្តចកភូមិរបស់ផ្ចិកឃុំព្រៃឃ្នេសស្រុកមេសាង ខេត្តព្រៃវែង។

លោកនួនស័ក្តិ ចំរើនរិទ្ធ អធិការរង ទទួលបន្ទុកព្រហ្មទ័ណ្ឌក្រុង សៀមរាបបានឲ្យដឹងថា៖ប្រតិបត្តិការនេះគឺដោយមានកិច្ចសហការណ៍ រវាងអធិការដ្ឋាននគរបាលក្រុងសៀមរាបនិងអធិការដ្ឋាននគរបាលស្រុកមេសាងជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្នេសនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ប៉ាវ ហ៊ាង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិវៀតណាម មុខរបរ មេជាងសំណង់ ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានសាងសង់សណ្ឋាគារ មួយនៅ បរិវេណ អង្គរឃ្យុងយូ សង្កាត់ស្លក្រាមក្រុងសៀមរាប។ការឃាត់ខ្លួននេះគឺ នៅចំនុច ក្បែរវត្តចក ភូមិរបសផ្ចិក ឃុំព្រៃឃ្នេស ស្រុកមេសាងខេត្តព្រៃវែង ខណះដែលជនសង្ស័យ ព្យាយាម ប្រើកាំបិត គាស់ដោះស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ដើម្បីពង្វាងដាន ពីភ្នែកសមត្ថកិច្ច ។លោកបន្តថា៖
វត្ថុតាងដកហូតបាន
ម៉ូតូ ចំនួន០១គ្រឿង ម៉ាក ហុងដា ឌ្រីម C១០០ សេរីឆ្នាំ២០០២ ពណ៍ក្រហម លេខតួរ&លេខម៉ាសីុន ០១០៨៤៦៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ1C-7061 របស់ជនរងគ្រោះ ឈ្មោះ ប.ប.រ ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរប កម្មករសំណង់ រស់នៅ ក្នុងក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកបន្ថែមថា៖ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ
ជនសង្ស័យ នឹងវត្ថុតាងត្រូវបាន មន្ត្រីនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទៅទទួល នៅអធិការដ្ឋានស្រុកមេសាង នឹងនាំយកមកក្រុងសៀមរាបវិញ នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ ២០១៦ ដើម្បីធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

received_1978854519007782