នាវាដឹកប្រេងរបស់ជប៉ុនផ្ទុះឆេះស្លាប់១នាក់ របួសធ្ងន់ច្រើននាក់

0

មន្រ្តីឆ្មាំការពារដែនសមុទ្របាននិយាយថា នាវាដឹកប្រេងរបស់ជប៉ុនមួយគ្រឿងបានផ្ទុះនៅឯសមុទ្រភាគនិរតី របស់ប្រទេសនៅជិតកំដៅផែហ៊ីមេជី បណ្ដាលមនុស្សម្នាក់ក្នុងចំណោមមនុស្ស៨នាក់ជិះនៅនាវានោះបាត់ខ្លួន ក្នុងនោះមនុស្ស៤នាក់ទៀតត្រូវរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុដែលបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ។ អគ្គិភ័យបានឆាបឆេះនាវាសូកូម៉ារូដែលដឹកប្រេងចំណុះ៩៩៨តោន (The 998-tonne Shoko Maru)

ដែលមានមូលដ្ឋាននៅទីក្រុងហ្វីរ៉ូស៊ីម៉ាភាគខាងលិចបានឆេះមានផ្សែងខ្មៅខ្មួលខ្មាញ់កប់ពពកនៅលើសមុទ្រ ត្រូវបាតែនពន្លត់ដោយនាវាពន្លត់អគ្គិភ័យទាន់ពេលវេលាផងដែរ។ទោះបីជាយ៉ាងណា សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស៧នាក់ត្រូវបានគេជួយសង្គ្រោះនិង៤នាក់ទៀតត្រូវរលាកខ្លាំង។ បុរសដែលកំពុងបាត់ខ្លួនគឺប្រធាននាវា។

សូមបញ្ជាក់ថា នាវា ដឹកប្រេងនោះបានរើទំនិញប្រេងឆៅរបស់ខ្លួន និងនៅមួយកន្លែងនៅជិតឆ្នេរសមុទ្រនៃតំបន់ហ៊ីយ៉ូហ្កោ (Hyogo )ចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រខាងលិចក្រុងតូក្យូនៅពេលនោះការផ្ទុះបានកើតឡើង។ មិនមានអ្នកណាដឹងពីមូលហេតុច្បាស់លាស់ពីការផ្ទុះនាវានេះទេ។ចំណែកឯលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏បានថ្លែងប្រាប់ និងជូនដំណឹងនេះទៅសភាជប៉ុនរួចហើយដែរ៕japan ship1 Japan ship