ខេត្តកំពត៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦នេះបានបើកសម័យប្រជុំមួយតាមរបៀបវារៈដែលបានគ្រោងទុក ក្រោមអធិបតីភាពលោក ភុន សារពេជ្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯ,ឧចាន់ចេស្តាគណអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត។កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត
លោកភុន សារពេជ្រ បានមានប្រសាស្រ្តថា សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជន ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ។ នៅក្នុងកិច្ចប្រជុំរបស់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តនាពេលនេះ ក៍មានវត្តមានចូលរួមពី ថ្នាក់ដឹកនាំយុវជនតាមបណ្តា ស្រុក ក្រុងនិងលោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរស្ថាបន័នានា នៅជុំវិញខេត្ត ដែលជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត សរុបប្រមាណ ជាង១០០នាក់ផងដែរ។ របៀបវារៈនៃខ្លឹមសារប្រជុំរបស់ក្រុមការងារ យុវជននាពេលនេះគឺៈពិនិត្យនិងស្តាប់របាយការណ៍ស្តីពីចលនាសកម្មភាពរបស់យុវជនដែលបានចូលរួមក្នុងកិច្ចការសង្គមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជននៅតាមមូលដ្នានដែលក្រុមយុវជនបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផ្សេងៗក្នុងជីវភាពគ្រួសារនៅឆមាសទី១ឆ្នាំ២០១៦នេះ និងស្តាប់នូវសេចក្តីសម្រេចប្រកាសទទួលស្គាល់សមាជិកថ្មី និងសេចក្តីសម្រេច របស់ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តស្តីពីការកែសម្រួលរចនាសម្ពន្ឋ័ ការបែងចែកតួនាទីភារៈកិច្ចនិងរបៀបរបបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តាមរចនាសម្ពន្ឋ័ចាត់តាំងរបស់ក្រុម
ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ក្រោយពីបានស្តាប់សេចក្តីប្រកាសទទួលស្គាល់នូវសមាជិកថ្មីនិងការប្រកាសចាត់តាំងសម្រួលភារកិច្ចដល់ថ្នាក់ដឹកនាំយុវជនដែលត្រូវទទួលខុសត្រូវនៅតាមបណ្តាស្រុក ក្រុងនៅទូទាំងខេត្តរួចមក លោកភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍សំណេះសំ
ណាលដល់សមាជិកក្រុមការងារយុវជនទាំងអស់ដែលមានតួរនាទីត្រូវតែបំពេញនៅថ្ងៃនេះនិងទៅអនាគតរបស់យុវជន។លោកក៍បានរំលឹកផងដែរអំពីខ្លឹមសារមួយចំនួនដែលបានពន្យល់ច្បាស់អំពីតួនាទីនិងភារៈកិច្ចរបស់ក្រុមការងារយុវជន តើយុវជនយើងត្រូវមានតួនាទីអ្វីខ្លះ ? បងប្អូនពិនិត្យមើលនៅក្នុងសេចក្តីកំណត់លេខ១១៤សណគកចុះថ្ងៃទី៥ខែតុលាឆ្នាំ២០០៩ស្តីពីតួនាទី ភារកិច្ច សិទ្ឋិ អង្គការចាត់តាំងនិងរបៀបរបបធ្វើការងាររបស់យុវជនរបស់គណបក្សប្រជាជនកម្ពុជា។លោកបានមានប្រសាសបន្តថាៈរាល់សភាពការនយោបាយយុវជនយើងដាច់ខាតត្រូវក្តាប់សភាពការនយោបាយគ្រប់គ្រងរាល់ពត៌មានជុំវិញករណីដែលកើតឡើងមិនប្រក្រតីនៅក្នុងមូលដ្ឋានរបស់យើងដោយសហការជាមួយគណបក្សមូលដ្ឋានលោកបានផ្តាំផ្ញើចុងក្រោយ ដោយបញ្ជាក់ថាៈ យុវជនយើងភាគច្រើនជាមន្រ្តីរាជការជានាយកសាលា ជាបញ្ញាវន្ត៏សាស្រ្តាចារ្យនិងយុវជនយើងមួយចំនួនទៀតសុទ្ឋតែជាថ្នាក់ដឹកនាំក្នុងមន្ទីរស្ថាបន័នានានៅក្នុងខេត្តទៀតផង។ដូច្នេះយើងត្រូវមានការប្រុងប្រយត្ន័រាល់សកម្មភាពឃោសនាអសកម្មដលតួនាទី និងភារៈកិច្ចរបស់ ក្រុមយុវជនយើងដូចជាការផ្តល់ទួនាទីឲ្យយុវជនយើងដើម្បីបំរើការងារនយោបាយបោកប្រាស់និងបង្កអស្ថេរភាពសន្តិសុខដល់ប្រទេសជាតិយើងទាំងមូលផងដែរ៕