បងស្លាប់ប៉ូលីសចាប់ប្អូនយកទៅឃុំម្តាយនិងប្រពន្ធទួញយំស្នើសុំសម្តេចតេជោជួយអន្តរាគមន៍រកយុត្តិធម៌

0

ដោយ ខៀវ សាវុន 

ខេត្តព្រះសីហនុ÷ ក្រុមគ្រួសារជនរងគ្រោះដែលកូនប្រុសច្បងរបស់គាត់ត្រូវឃាតករចាក់សំលាប់រីឯកូនប្រុសម្នាក់ទៀតត្រូុវប៉ូលីសចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៨កញ្ញាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះបាន ស្នើសុំសម្តេចតេជោហ៊ុនសែនជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ផង។

គួររំលឹកថាកាលពីរសៀលម៉ោង២-២០នាទីថ្ងៃទី១៨-០៩-២០១៦ មានករណីឃាតកម្មចាក់សម្លាប់គ្នាមួយកើតឡើងរវាងបុគ្គលមួយក្រុមដែលគេស្គាល់ថាសុទ្ធតែបានទៅកាប់ព្រៃយកដីកាន់កាន់កាប់រៀងៗខ្លួននៅតំបន់ពយម៉ាចូវជាតំបន់ព្រៃគំរប ឆ្នាំ២០០២ របស់រដ្ឋការពារ ស្ថិតក្នុងភូមិគគីរ.ឃុំបិតត្រាំង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ។photo_2016-09-20_18-24-20
តាមប្រភពថាមូលហេតុឈានដល់ការចាក់សំលាប់គ្នានេះអាច បណ្តាលមកពីជម្លោះដណ្តើមដីធ្លីគ្នាគឺពួកគេចែកគ្នាមិនត្រូវទើបជនសង្ស័យចំនួន02នាក់យកកាំបិទស្រួចចាក់ទៅជនរងគ្រោះមួយកាំបិទធ្លាយពោះវៀនស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។photo_2016-09-20_18-24-13

ម្តាយជនរងគ្រោះអោយដឹងថា កូនប្រុសគាត់ដែលគេចាក់សំលាប់នោះឈ្មោះ សែម រ៉ាយ អាយុ ៤៤ឆ្នាំ មានប្រពន្ធឈ្មោះ ឈឿន រិន មានកូន ៤នាក់។ មានស្រុកកំនើតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានមកនៅក្រុងព្រះសីហនុតាំងពីទស្សវត្ស៩០មកម្លេះ ។ដោយឡែកកូនម្នាក់ទៀតដែលប៉ូលីសចាប់ឃុំខ្លូនឈ្មោះ សែម ចិត្ត ត្រូវជាប្អូនសាកសព មានមុខរបរជាកម្មករសំណង់និងមានប្រពន្ធជាកម្មករសមណង់ដូចគ្នាដែរ។

ដោយឡែកជនសង្ស័យដែលជាឃាតករចំនួន02នាក់មានឈ្មោះ ស៊ន ម៉ាច ភេទប្រុស(ទើបមកពីប៉ៃលិនបានប្រហែលបីខែ)និងម្នាក់ទៀតមានឈ្មោះ យ៉ាវ ភេទប្រុស។ បច្ចុប្បន្នជនទាំង02នាក់បានគេចខ្លួនបាត់ស្រម៉ោលភ្លាមៗក្នុងពេលនោះតែម្តង។

តែអ្វីដែលចំឡែកក្នុងរឿងនេះគឺសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបែរជាចាប់ប្អូនប្រុសរបស់សពយកទៅសួរចំលើយនិងដាក់ឃុុំឃាំងទៅវិញ។បញ្ហាខាងលើនេះមហាជនកំពុងតែងឿងឆ្ងល់យ៉ាងខ្លាំង។តែយ៉ាងណាករណីនេះលោកបួន ណារិទ្ធ មន្ត្រីសម្របស្រួលអង្គការលីកាដូខេត្តព្រះសីហុ សំណូមពរតុលាការខេត្តព្រះសីហនុមេត្តាចុះស៊ើបអង្គេតរឿងនេះអោយបានច្បាស់លាស់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះផង៕