ព្រះសង្ឃ១៥អង្គនិងកូនសិស្សម្នាក់ឆាន់ស្ករគ្រាប់និងM150បណ្តាលឲ្យពុលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខេត្តបន្ទាយមានជ័យ

0

ដោយ:ឃិន គន្ធា

បន្ទាយមានជយ័៖ព្រះសង្ឃ១៥អង្គនិងកូនសិស្សម្នាក់ឆាន់ស្ករគ្រាប់និងផឹកM150បណ្តាលឲ្យពុលជាបន្តបន្ទាប់ត្រូវបានប្រជាពលរដ្ឋនិងអាចារ្យវត្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យimg_20160921_111028ជាបន្ទាន់ថ្ងៃទី១១ព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦។
ព្រះសង្ឃ១៥អង្គនិងកូនសិស្សម្នាក់ដែលឆាន់ស្ករគ្រាប់និងM150បណ្តាលឲ្យពុលនោះនចំណុច នៅវត្តបុទុម្មស្រះឈូក ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ត្រីសីុនរ៉ាសីុមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថាមុនពេលកើតហេតុនោះព្រះសង្ឃចំនួន១៥អង្គនិងសិស្ស១នាក់បាននាំគ្នាឆាន់ស្ករគ្រាប់ហើយបានផឹកM150បន្តក្រោយពីឆាន់ហើយមួយសន្ទុះក្រោយមកស្រាប់តែសង្ឃមួយអង្គៗមានអាការៈធេងធោងអង្គខ្លះក្អួតចង្អោពេញតែកុដិលោកប្រជាពលរដ្ឋនិងអាចារ្យវត្តនៅទីនោះដោយមើលឃើញសភាពព្រះសង្ឃ១អង្គៗមានសភាពធ្ងន់ធ្ងូទៅៗទើបប្រជាពលរដ្ឋនិងអាចរ្យវត្តបានដឹកជញ្ជូនលោកសង្ឃនិងកូនសិស្សដែលពុលនោះមកសង្គ្រោះនៅមន្ទិរពេទ្យស្រុកព្រះនេតព្រះមានចំនួប១៣អង្គនឹងកូនសិស្សលោកម្នាក់ដោយឡែក២អង្គទៀតដោយមានសភាពធ្ងន់ពេកបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តបន្ត។img_20160921_111032លោកសីុនរ៉ាសីុបានបញ្ជាក់ទៀតថាដោយសារតែមានការយកចិត្តទុកដាក់ក្នុងការព្យាបាលរបស់គ្រូពេទ្យរហូតមកដល់ព្រឹកថ្ងៃទី២១នេះលោកសង្ឃទាំងអស់បានធូរស្រាលឡើងវិញអស់ហើយតែមិនប្រាកដថាបានជាមួយរយភាគរយនោះឡើយព្រោះលោកគ្រូពេទ្យនៅតាមដានអ្នកជម្ងឺសង្គ្រោះបន្តទៅទៀត។
លោកសីុនរ៉ាសីុបានបញ្ជាក់ទៀតថានេះជាករណីទី១ហើយដែលមានសង្ឃដល់ទៅ ១៥អង្គបានពុលស្ករគ្រាប់និងM150នៅក្នុងខេត្តបន្ទាយមានជ័យយើងនេះសំណាងណាស់ដែលលោកគ្រូពេទ្យសង្គ្រោះអាយុជីតបានទាន់ពេលវេលាដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គួរតែប្រុងប្រយ័ត្នក្នុងការហូបចំណីហារឲ្យមែនទេន៕

img_20160921_111028