ព្រះរាជអាជ្ញាចុះឆែកឆេរតាមស្តង់លក់ម៉ូតូសង្ស័យឆោរលួចយកមកលក់និងរកឃើញម៉ូតូគេចពន្ឋ៥គ្រឿង

0

កំពង់ធំៈ បន្ទាប់ពីមានករណី ចោរលួចកាច់សោរកម៉ូតូ ជាច្រើនករណីនៅក្នុងខេត្តកំពង់ធំ បានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានការព្រួយបារម្ភណ៍ ខណៈពេលដែលកំពុងតែប្រារព្វពិធីបុណ្យភ្ជំបិណ្ទ នៅពេលដែលទុក ម៉ូតូហើយឡើងទៅធ្វើបុណ្យតាមប្រពៃណី ដែលជាឳកាសជនខិលខូចឆ្លៀតពេលកាច់សោរកម៉ូតូបានយ៉ាងងាយស្រួល។asset-16
ជាក់ស្តែងមានករណីចោរលួចពីស្រុកប្រាសាទបាល័ង្គកាលពីថ្មីនេះសមត្ថកិច្ចនៃអធិការស្រុកប្រាសាទបាល័ង្គ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកបក្សពួកបានជិះម៉ូតូគេខ្លួនបាត់ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ហ៊ីង ឈឿន ភេទប្រុស រស់នៅភូមិសំព័រតូច ឃុំដងកាំបិទ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឆ្លើយសារភាពថាបក្សពួករបស់ខ្លួនបានយកម៉ូតូមកលក់ឲ្យហាងមួយឈ្មោះ ស៊ិន សុធា ដែលជាកម្មសិទ្ធរបស់លោក ជិត វុទ្ធី មានមុខរបរទិញលក់ម៉ូតូ ផ្ទះលេខ២៨ ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។asset-17
ក្រោយពីទទួលបានព័ត៌មានលំអិត លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមជាមួយលោក កែ ខាន់ណារ៉ា ស្នងការងនៃស្នងការដ្ឋានខេត្តកំពង់ធំ បានដឹកនាំកម្លាំងជាង២០នាក់ចុះឆែកឆេរហាង ស៊ិន សុធា បានប្រទះឃើញមានម៉ូតូខុសប្រកតីចំនួន ២គ្រឿង និងម៉ូតូគ្មានពន្ឋចំនួន៥ វត្ថុតាងទាំងនេះត្រូវបានរឹបអូសយកមករក្សាទុក នៅទីស្នាក់ការគយ ក្នុងខេត្តកំពង់ធំ ។asset-13
ក្នុងនោះដែរក្រុមអជីវករលក់ម៉ូតូឈ្មោះ ឈុំ ឈុន បានឲ្យដឹងថា មុនរបរលក់ម៉ូតូបច្ចុប្បន្ន មានភាពរាំងស្ទះ លក់មិនដាច់ជួនកាល១០ថ្ងៃលក់បានមួយគ្រឿង ចំណែកការទិញលក់ម៉ូតូបច្ចុប្បន្ន សាខាគយកំពង់ធំ បានឲ្យម្ចាស់អជីវកម្មយកម៉ូតូទៅបង់ពន្ឋអនុគ្រោះ តាមសេចក្តីប្រកាសរបស់នាយដ្ឋានពន្ឋដា និងសាខាគយកំពង់ធំ ថ្ងៃទី៥ ខែ១០ ឆ្នាំ២០១៥ ឲ្យអស់បើពុំនោះទេនិងត្រូវទទួលទោសទណ្ទផ្សេងៗតាមច្បាប់ ។
ក្នុងនោះក៏នៅតែមានការងឿងឆ្ងល់ពីសំណាក់មហាជនថា ហាងលក់ម៉ូតូក្នុងខេត្តកំពង់ធំ មួយចំនួនធំនៅតែ មានការទិញលក់យ៉ាងអានាធិបតេយ្យ នូវម៉ូតូដែលគ្មានពន្ឋត្រឹមត្រូវ នៅតែចរាចរណ៍ក្នុងទីផ្សាខេត្តកំពង់ធំ ដោយមិនដឹងថា សាខាគយ ខេត្តកំពង់ធំ មានចំណាត់ការដូចម្តេចចំពោះម៉ូតូគេចពន្ឋទាំងនេះ ដោយសារតែ ពុំដែលឃើញមានសាខាគយចុះត្រួតពិនិត្យតាមហាងលក់ម៉ូតូម្តងណាឡើយ ឃើញតែនៅពេលសមត្ថកិច្ច ចាប់បានប្រគល់ឲ្យគយ ដែលមកទទួលយកស្រាប់ៗ។asset-11
ដោយ ប៊ុន រដ្ឋា

asset-10 asset-8 asset-7 asset-15