ឪពុកទៅព្រៃម្តាយទៅចំការ ទុកកូនស្រីឲ្យផ្ទះម្នាក់ឯងលង់ទឹកស្រះក្បែផ្ទះស្លាប់

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ឪពុកម្តាយទៅចំការឆ្ងាយអស់ដោយទុកឲ្យកូនស្រីអាយុ២ឆ្នាំនៅផ្ទះបណ្តាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ខែកញ្ញាimg_20160921_121608ឆ្នាំ២០១៦នៅចំណុចចំការស្ថិតនៅក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុងស្រុកអូរជុំខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហល់ណាងពឺលអាយុ២ឆ្នាំកន្លះ មានឪពុកឈ្មោះ បា្លយ ហល់អាយុ២៧ឆ្នាំជនជាតិគ្រឹង នឹងម្តាយឈ្មោះ ស្មាត គង់អាយុ៣៦ឆ្នាំជនជាតិគ្រឹង។img_20160921_121613
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ គឺឪពុកទៅព្រៃ ម្តាយទៅចំការទុកកូនស្រីនៅផ្ទះហើយក្មេងស្រីបានចុះទៅលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។ ក្រោយពីទទួលបានដំណឹងពីមេភូមិនៅរសៀលម៉ោង២ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ កម្លាំងប៉ុស្ថ៍ចាអ៊ុងក៍បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថាក្មេងរងគ្រោះពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។សមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សពបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img_20160921_121615