ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ:ក្រោយមន្ត្រីជំនាញសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ សុខាភិបាលសើុបអង្កេតនៅថ្ងៃទី២១កញ្ញា ពួកគេបញ្ជាក់ករណីព្រះសង្ឃ១៥អង្គនិងក្មេងវត្ត១នាក់ដែលបានពុលចំណីបន្ទាប់ឆាន់និងហូបស្ករគ្រាប់ដាប់បឹលមីនជាមួយនឹងភេសជ្ជ:M150នៅវត្តបទុម្មស្រះឈូកកន្លងមកនេះ បានធូរស្បើយវិញហើយ។
លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់នាថ្ងៃទី២១កញ្ញាថា:លោកនិងគ្រូពេទ្យព្យាបាលបានជួយពិនិត្យ សង្គ្រោះព្យាបាលព្រះសង្ឃ១៥អង្គនិងក្មេងវត្ត១នាក់ដែលរងការពុលចំណី(ស្ករគ្រាប់និងភេសជ្ជ:)អឹម១៥០ នៅវត្តបទុម្មស្រះឈូកឃុំភ្នំលៀបនោះបានធូរស្រាល ហើយវិលទៅវត្តវិញ១៤អង្គ/នាក់។នៅ២អង្គទៀតក៏ជិតស្បើយដែរ តែត្រូវតាមដានបន្តបន្តិចទៀតសិននៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
លោកកែវ សុភ័ក្ត្រា និយាយបន្តថា:តាមការសាកសួរនិងពិនិត្យរបស់គ្រូពេទ្យអោយដឹងថា ព្រះសង្ឃនិងក្មេងវត្តទាំងនោះបានកាន់បិណ្ឌឆាន់និងហូបស្ករគ្រាប់ម៉ាកដាប់បឹលមីននិងភេសជ្ជ:M ១៥០ នៅជិតម៉ោង៧យប់ថ្ងៃទី២០កញ្ញា ហើយដល់មោង៩យប់ក៏មានអាក្ការ:ធីងធោង វិលមុខ ទន់ដៃជើង រកជុះបន្តិចនោមបន្តិច ខ្យល់ចាប់ អស់កម្លាំង…ហើយត្រូវពុទ្ធបរិស័ទនិងនគរបាលប៉េអឺមជួយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។គ្រូពេទ្យបានបន្តោងសេរ៉ូមបន្សាបជាតិពុល ចាក់និងអោយអ្នកជម្ងឺលេបថ្នាំកម្លាំង។
មកទល់ថ្ងៃត្រង់ថ្ងៃទី២១កញ្ញា ព្រះសង្ឃ១៣អង្គនិងក្មេងវត្តម្នាក់បានធូរស្បើយ ហើយវិលទៅវត្តវិញហើយ។លើកលែង២អង្គទៀតដែលបញ្ជូនទៅមន្ទុរីពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប់ុនមង្គលបូរីត្រូវទុកពិនិត្យព្យាបាលបន្ត១ល្ងាចទៀតសិន។
លោកមាស រិទ្ធី អធិការនគរបាលស្រុក លោកសិុន រ៉ាសុី មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះអោយដឹងថា:ឧបទ្ទហេតុករណីពុលចំណីនោះកើតឡើងនៅ៧យប់ថ្ងៃទី២០កញ្ញាឆ្នាំ២០១៦នៅវត្តបទុម្ម
ស្រះឈូកភ្នំលៀប ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
ព្រះសង្ឃនិងក្មេងវត្ត១៦អង្គនាក់នោះរួមមានចំនូន
ដូចមានឈ្មោះនិងព្រះនាមខាងក្រោម១-.ព្រះនាមយឹម សាមេនអាយុុ១៧ឆ្នាំ។ ២ – ស្នា ឡាំងហ៊ី អាយុ១៣ឆ្នាំ
៣ – សិ ហ៊ាងអាយុ២០ឆ្នាំ។៤-គា ខិលអាយុ១៤ឆ្នាំ
៥- សៀង រដ្ឋាអាយុ១១ឆ្នា។ ៦-ម៉ៅ សីហាអាយុ១៤ឆ្នាំ
៧-ក្រាក់ ខាន់ឃីតអាយុ១៦ឆ្នាំ។ ៨-ហឿន សេងហាក់អាយុ១៣ឆ្នាំ។ ៩- ដៀប ចាន់ថៃអាយុ១៤ឆ្នាំ
១០- ស៊ុន ស៊ីដេតអាយុ១៣ឆ្នាំ។១១- នន់ វ៉ាន់ណេតអាយុ១៣ឆ្នាំ។១២- ឆិត សុត្រាអាយុ១៣ឆ្នាំ
១៣-អាន់ ប្រិយ៍អាយុ១៤ឆ្នាំ។១៤ -ជា ណាំជីនអាយុ១៤ឆ្នាំ។១៥ -កែវ ខួចអាយុ១៥ឆ្នាំនិង១៦- ស៊ី យ៉ា ជាក្មេងវត្តអាយុ១០ឆ្នាំ ។
ទាំងវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ទាំងគ្រូពេទ្យព្យាបាលនិងសមត្ថកិច្ចកងកម្លាំងនិងសាមីុជនអ្នកជម្ងឺមិនហ៊ានអះអាងថា ការពុលនោះពិតជាមកពីឆាន់/ហូបស្ករគ្រាប់ម៉ាកដាប់មីនផលិតផលស.រ.អានិងភេសជ្ជ:M១៥០ ផលិតផលថៃនោះដែរ។
ប៉ុន្តែទទួលស្គាល់ថា អ្នកជម្ងឺពិតជាត្រូវពុលបន្ទាប់ពីបរិភោគអាហារចុងក្រោយគេទាំងពីរនោះមែន។
មន្ត្រីបន្តថា បើតាមបច្ចេកទេសទាល់តែយកកំហាក កម្អួតឬលាមកអ្នកជម្ងឺដែលថាពុលទៅមន្ទុីរពិសោធធ្វើតេស្តទើបអោយលទ្ធផលច្បាស់ តែករណីនេះសាមីុខ្លួនអ្នកជម្ងឺបានធូរស្បើយវិញ ក៏ស្នើថាមិនបាច់ពិនិត្យរកឬសរកគល់ ឬមូលហេតុអ្វីបន្ថែមឡើយ។
ចំណែកពុទ្ធបរិស័ទដែលកាន់បិណ្ឌនិងប្រគេនចង្ហាន់ទាំងនោះក៏ភ័យ ខ្លះរត់គេចខ្លួន ខ្លះបដិសេធថា ពុំមែនជារបស់ខ្លួន ហើយថាសង្ស័យព្រះសង្ឃនិងកម្មេងវត្តឆាន់អ្វីពីមុន លាយឡំចង្ហាន់នេះ ហើយក៏ពុល។
ទោះយ៉ាងណា មន្ត្រីសមត្ថកិច្ចបង្ហើបថា :បើករណីនេះធូរស្បើយហើយ សមត្ថកិច្ចក៏មិនសើុបអង្កេតឬចោទប្រកាន់នរណាម្នាក់ដែ៕