ការងារចុះបញ្ជីដីធ្លី ដល់មន្រ្តី មកពី រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្ដមអ៉ិត-សុត្ថា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

0

ខេត្តកំពតកាលពីព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំបើកវគ្គអង្គសិក្ខាសាលា មួយស្ដីពីការគ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្នន័យសម្រាប់ ការងារចុះបញ្ជីដីធ្លី ដល់មន្រ្តី មកពី រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្ដមអ៉ិត-សុត្ថា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
អង្គសិក្ខាសាលានេះរៀបចំឡើងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានរយៈពេលបីថ្ងៃ មានសិក្ខាកាមចូលរួមសរុបចំនួន ១៥១នាក់ មកពីបណ្ដារាជធានី ខេត្តចំនួន១២ គឺរាជធានីភ្នំពេញ ខេត្តព្រៃវែង កណ្ដាល ស្វាយរៀង តាកែវ កែប កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្ត កពង់ឆ្នាំង។ ក្នុងគោលបំណងគឺដើម្បីផ្ដល់នូវចំណេះដឹងថ្មីៗក្នុងគោលដៅ បង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីប្រតិបត្តិ ការងារគ្រប់គ្រង ប្រព័ន្ធមូលដ្ឋានទិន្នន័យ សម្រាប់គាំទ្រដល់ដំណើរការនៃការងារចុះបញ្ជីដីធ្លីនៅបណ្ដារាជធានី ខេត្តទូទាំងប្រទេស អោយបានកាន់តែមានប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀតអង្គសិក្ខាសាលាក៏បានផ្ដោតបង្ហាញផងដែរ នូវប្រព័ន្ធ មូលដ្ឋានទិន្នន័យថ្មីដែលបានអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបានសហការជាមួយជំនាញការ អង្គការ GIZ ដើម្បីទទួលបានធាតុចូលបន្ថែមសម្រាប់ប្រព័ន្ធថ្មីនេះដែលគ្រោងដាក់ឲ្យដំណើរការប្រើប្រាស់នៅពេលខាងមុខនេះបន្ទាប់ពីប្រព័ន្ធមូលដ្ឋានទិន្នន័យថ្មីនេះបានសាកល្បងដោយជោគជ័យនៅរាជធានី ខេត្តចំនួនបីកន្លងមក គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម ។image image image image image