ការដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីស្រុកស្វាយលើ នៅតែបន្តដឹកដូចសត្វកណ្តៀរ

0

សៀមរាបៈ ទោះជាមានការហាមឃាត់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឲ្យសមត្ថកិច្ចជំនាញមេព្រៃ សហការជាមួយ និងបរិស្ថាន រួមទាំងកងកម្លាំងសមត្ថកិច្ច ឲ្យទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដោយខុសច្បាប់ក៏ដោយ ក៏នៅតែគេសង្កេតឃើញថា នៅស្រុកស្វាយលើ ខេត្តសៀមរាប នៅតែធ្វើសកម្មភាពដឹកជញ្ជូនដោយពុំខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា លោក យឹម ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើ បើកភ្លើងខៀវអនុវត្តផ្ទុយពីច្បាប់។
ជាក់ស្តែងការដឹកជញ្ជូនឈើដោយខុសច្បាប់ និងការបើកដេប៉ូឈើក្រោយរូបភាពទិញឈើពីសំណាក់ប្រជាពលរដ្ឋដែលបានអាកាប់រុករាន្ទព្រៃឈើខុសច្បាប់ យកមកលក់ឲ្យដេប៉ូមួយកន្លែងដែលបាន បើដេប៉ូស្ពិនភ្នែកសមត្ថកិច្ច នៅស្រុកស្វាយលើ ហើយដេប៉ូនោះក៏បានដឹកបន្តមក ដាក់តាមដេប៉ូនៅក្នុងខេត្តសៀមរាប ក្នុងនោះក៏មានសេចក្តីរាយការណ៍ថា ដេប៉ូមួយកន្លែងនេះបើកស្របច្បាប់ តែទិញឈើចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួនតូចគ្រាន់តែពិធី តែឈើមួយចំនួនធំគឺទិញឈើខុសច្បាប់ ដែលត្រូវបានគេស្គាល់ឈ្មោះ ស្រេង ម្ចាស់ដេប៉ូឈើ។
បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប ត្រូវបានគេស្គាល់ថាឈ្មោះ ពៅប៉ជ្រុយ រស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ថា ជាឈ្មួញដ៏សកម្មភាព និងឈ្មោះ ហាក់ ឈ្មួញទាំងនេះពុំត្រូវបានលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើហ៊ានលូនលាន់ និងប៉ះពាល់នោះទេ ដោយសារតែគុណបំណាច់របស់ឈ្មួញចិញ្ចឹមឆ្នាំបាយរាប់សិបឆ្នាំមកហើយ។
ក្នុងនោះដែរក៏មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាហជនថា លោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាល ព្រៃឈើសៀមរាប ពិតជាអសមត្ថភាពក្នុងការទប់ស្កាត់ និងបង្រ្កាបព្រៃឈើ ដែលកំពុងតែលំហូរចូលពីស្រុក ស្វាយលើ ចូលមកទឹកដីខេត្តសៀមរាប ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះបានបណ្តែតបណ្តោយឲ្យព្រៃឈើរង ការរលាយហិនហោច និងមានសេសសល់នៅថ្ងៃអានាគត់នោះទេ។
ដោយ កណ្យាណreceived_1979480998945134 14441115_1314423758667681_7719954332328390308_n-660x330 13891815_1766424110297080_3438685344411192489_n 14370087_1314430085333715_8514105434259313255_n