សៀមរាម៖ ក្រុមអ្នករត់ឡានឈ្នួលដែលតែងតែបានបង្កភាពរញ៉ែរញៃគ្មានសណ្តាប់ធ្នាប់នៅត្រង់ចំណុចបេនឡានចុងកៅស៊ូចាស់ ក្នុងក្រុងសៀមរាបត្រូវបានលោក អឿន ពៅ អភិបាលរងក្រុងសៀមរាប និងលោក កែវ រក្សា នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចុះទៅធ្វើការផ្សព្វផ្សាយ អប់រំនិងដាក់វិធានការក្តៅ
ចំពោះអ្នកដែលមិនព្រមចូលរួមអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ចនិងអាជ្ញាធរមានសមត្ថកិច្ចដែលបានធ្វើការហាមឃាត់មិនឲ្យអ្នកប្រកបរបររត់ឡានឈ្នួលតាមចាប់មូយនៅតាមផ្លូវសាធារណះដែលបង្កភាពភ័យខ្លាចដល់អ្នកធ្វើដំណើរផ្សេងទៀតនិងភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ផងដែរ ។
លោក អឿន ពៅ និង លោក កែវ រក្សា បានបញ្ជាប់ដល់ក្រុមអ្នករត់ឡានឈ្នួលនៅនិងទីតាំងប្រកបរបររបស់ក្រុមអ្នករត់ឡានឈ្នួលទាំងអស់កាលពីព្រឹកថ្ងៃទី៣០ខែឩសភា ឆ្នាំ២០១៤ នេះថាបន្ទាប់ពីសមត្ថកិច្ចបានចុះមកធ្វើការផ្សព្វផ្សាយ អប់រំ នេះហើយបើសិនជាសមត្ថកិច្ចនៅតែឃើញមានអ្នករត់ឡានឈ្នួលណាប្រព្រឹត្តនូវសកម្មភាពចាប់មូយបង្កភាពរញ៉ែរញៃគ្មានសណ្តាប់ធ្នាប់ទៀតសមត្ថកិច្ចនិងចំណាត់ការទៅតាមនិតិវិធី ឲ្យខានតែបាន ៕ ដោយ លោក ខេង ខេមរា