សៀមរាប៖ ខ្ញុំបាទ ស៊ាន សុផាត ជាភ្នាក់ងារអ្នកយកព័ត៏មានទូរទស្សន៏អប្សរាTV១១ប្រចាំខេត្តសៀមរាបសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចដែលបានជួយឧបត្ថម្ភថវិកាចំនួន(២០ម៉ីនរៀល)ដល់រូបខ្ញុំបាទដែលមានជម្ងឺឈឺស្កាត់អស់រយ:ពេលមួយខែជាងកន្លងមកហើយខ្ញុំបាទបានទៅពិនិត្យនឹងព្យាបាលជម្ងឺនៅឯប្រទេសថៃរួចម្តងហើយឃើញថាវាមានសភាពធូស្រាលល្អប្រសើរជាងមុន។ដោយឡែកនៅថ្ងៃទី០១ខែតុលាឆ្នាំ២០១៦ខាងមុខគ្រូពេទ្យនៅប្រទេសថៃបានណាត់ជួបដើម្បីពិនិត្យសុខភាពសារជាថ្មីម្តងទៀតខ្ញុំបាទសូមជូនពរជ័យដល់លោកជំទាវដែលមានព្រះអង្គចេកព្រះអង្គចមលោកតាដំបងដែកលោកយាយទេពលោកតារាជនិងបារមីព្រះអង្គធំខ្នងភ្នំគូលែនព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានាតាមជួយថែរក្សាការពារដល់លោកជំទាវនិងធ្វើការឧទ្ទិសបួងសួងដល់ទេវតាអ្នកថែរក្សានៅប្រាងប្រាសាទអង្គរវត្តសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យសិរីមង្គលបវរសួស្តីរវិបុលសុខគ្រប់ប្រការដល់លោកជំទាវកុំបីជួបប្រទះបះលើឧបសគ្គគ្រោះថ្នាក់ដែលជាអំពើរារាំងនូវដំណើរនៃជីវិតឡើយបើទោះបីលោកជំទាវនៅឆ្ងាយក៏ពិតមែនប៉ុន្តែលោកជំទាវបានយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៏មាននៅក្នុងខេត្តសៀមរាបជានិច្ច៕ ដោយ ស៊ាន សុផាត