បុរសម្នាក់បានស្លាប់ដោយសារដីសង្កត់ពីលើនៅស្រុកបកែវ

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ មនុស្សម្នាក់បានស្លាប់ដោយសារទៅជីកត្បូងនៅស្រុកបកែវលោកជួបវណ្ណារក្សអធិការនគរបាលស្រុកបកែវបានឲ្យដឹងថានៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ខែកញ្ញាimg_20160922_213953ឆ្នាំ២០១៦ មានករណីអ្នកជីកត្បូងម្នាក់មិនប្រយ័ត្នបានបាក់ដីសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកថាជនរងគ្រោះមានឈ្មោះរមាមភួយភេទប្រុសអាយុ ២៥ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិត្រុំឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ដោយគាត់ទៅជីកត្បូងក្នុងដីចំការកៅស៊ូលោកវិនស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។
បន្ទាប់ពីបានធ្វើកោសល្យវិច្ឆយរួចមកនគរបាលស្រុកបកែវបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕

img_20160922_214000