ស្នងការដ្ឋានគរបាលខេត្តកំពត អញ្ជើញកាន់បិណ្ឌទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ នៅវត្តជុំគ្រៀល​

0

កំពត ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូក្រោមឱវាទ និងពុទ្ធបរិស័ទ បានធ្វើបទមនសិការព្រះរតនត្រ័យ សមាទានសីលនៃពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីខ្មែរ នៅវត្តជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ នៅយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវជាវេនកាន់បិណ្ឌថ្ងៃទី៦ ដើម្បីឧទ្ទិសមគ្គផលជូនដល់បុព្វការីជន និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសដើម្បីចូលរួមលើកស្ទួយ និង គោរពដល់វិស័យព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋ ។ នៅក្នុងពិធីកាន់បិណ្ឌនាឱកាសនេះលោកឧត្តមសេនីយ៍ស្នងការ និងប្រតិភូអមដំណើរបាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃមានដូចជា ៖ អង្ករ ០២បាវ ទឹកក្រូច ១០កេស ទឹកផ្លែឈើ ១១កេស ទឹកបរិសុទ្ធ ១០កេស មី ០៤កេស បច្ច័យ ១.៦៤៥.០០០៛ និង ៥០ដុល្លារ ប្រគេនព្រះចៅអធិការ ១.០០០.០០០រៀល និងលោកគ្រូសូត្រឆ្វេង-ស្តាំចំនួន ២អង្គ ដោយក្នុងមួយអង្គ ២០០.០០០៛ផងដែរ ។photo_2016-10-23_08-42-59photo_2016-10-23_08-43-03 photo_2016-10-23_08-43-08 photo_2016-10-23_08-43-13