ខេត្តកែប រសៀលថ្ងៃទី22.9.16 ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការណ៍លេខ023/16ផក ចុះថ្ងៃ21 កញ្ញា 2016 របស់គណៈបញ្ជាការឯកភាពខេត្ត, ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ កញ្ញា និងលើកទិសដៅ ខែ តុលា ឆ្នាំ2016 ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុីង សំអុល ស្នងការនគរបាលខេត្តកែប ដែលចូលរួមពីលោក លោកស្រីស្នងការរងគ្រប់ផែន ការិយាល័យ អធិការ ក្រុមចំរុះនគរបាលខេត្ត ចុះគ្រប់ប៉ុស្តិ៍ និងនាយ នាយរងប៉ុស្តិ៍ទាំង5 ដែលមានកំលាំងចូលរួមទាំងអស់108នាក់។
1/ លោកស្នងការនគរបាលខេត្ត បានអាន និងពន្យល់លំអិតពីគោលបំណង សំណូមពរ វិធានការ និងការប្រើប្រាស់កំលាំង ស្របតាមផែនការណែនាំ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត ហើយបានដាក់ជូនអង្គប្រជុំពិនិត្យ ចូលរួមយោបល់ ដើម្បីចាត់តាំងអនុវត្តន៍ ឱ្យបានសំរេចលទ្ធផលល្អ។
2/ បន្ទាប់ពីផ្សព្វផ្សាយផែនការខាងលើ លោកស្នងការបានណែនាំពីផែនការជាក់ស្តែង សំខាន់ៗ1ចំនួន ពាក់ព័ន្ធការងារសន្តិសុខ ការបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ័ ការងារប្រឆាំងគ្រឿងញៀន ការងារចរាចរសណ្តាប់ធ្នាប់,ការគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការប្រចាំការ ដើម្បីធានាបានម្ចាស់ការគ្រប់កាលៈទេសៈ ក្នុងការគ្រប់គ្រងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តទាំងមូល ឱ្យមានសុវត្ថិភាពគ្រប់ពេលវេលា៕