នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ព្រមទាំងផ្ទេរសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន​ ០២រូប​

0

កំពត ៖ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨ៈ០០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ព្រមទាំងផ្ទេរសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន ០២រូប គឺ ៈ ១.លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស ឲ្យទៅជាស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ២.លោកវរសេនីយ៍ឯក នៃ គង់ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ឲ្យទៅជាស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ នៅក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការងក្រុង-ស្រុកទាំង ៨ លោកនាយ-នាយរងប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ សរុបចំនួន ២២៦ រូប ស្រីចំនួន ០៣រូប ៕photo_2016-10-23_08-40-37 photo_2016-10-23_08-40-40 photo_2016-10-23_08-40-27 photo_2016-10-23_08-40-33 photo_2016-10-23_08-40-29