​កូនប្រុស​ចិត្ត​អាប់​ប្រិ​យ​ហាន​លើកដៃ​ប្រល័យ​ម្តាយបង្កើត​ឲ្យ​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​

0

​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​មានឈ្មោះ​ហ៊ឺ ថែ​ន អាយុ​២៧​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះជា​ម្តាយ ដែលមាន​អាយុ​៦២​ឆ្នាំ ។ បន្ទាប់ពី​ម្តាយ​ដែលជា​ជនរងគ្រោះ​បានឃើញ​កូន​ជា​ជនសង្ស័យ​នេះ​បាន​ផឹកស្រា​ស្រវឹង​រួច​ទៅ​ឈ្លោះប្រកែក​គ្នា​ជាមួយនិង​ប្អូនប្រុស​បង្កើត​នោះ​ម្តាយ​ដែលជា​ជនរងគ្រោះ​នេះ​ក៏បាន​ចូលទៅ​បំបែក​កុំ​ឲ្យ​ឈ្លោះ​គ្នា ក៏ត្រូវ​

បានកូន​ប្រុស​ចិត្ត​អាប់​ប្រិ​យ​នេះ​វាយ​ម្តាយ​នឹង​ដំបង​ឈើ ត្រូវចំ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង និង​បាក់ដៃ​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង ។​ ​

​ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤ កន្លងទៅ​នៅវេលា​ម៉ោង ២១ : ៣០​នាទី នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បានសម្លាប់​ម្តាយ​ខ្លួនឯង​នេះ​ត្រូវបាន កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​កសាង​សុំ​ណុំ​រឿង​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្តបន្ទាប់ ។ ​ដោយ លោក ខេង ខេមរា​ ​- (1) - - (2)