ខេត្តព្រះសីហនុ៖រសៀលថ្ងៃទី២២-០៩-២០១៦មានរៀបចំពិធីអបអរសាទរនិង ចែកសញ្ញប័ត្រថ្នាក់បរិញ្ញាប័ត្រដល់និស្សិតជំនាន់ទី១រហូតដល់ជំនាន់ទី៤ នៃសាកលវិទ្យាល័យ ខ្មែរបច្ចេកវិទ្យានិងគ្រប់គ្រងនៅខេត្តព្រះសីហុចំនួន២៥៧នាក់។ពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុក្រោមអធិបតីភាពឯឧ ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា (សសយក)។ថ្លែងក្នុងពិធីនេះដែរ ឯឧ ហ៊ុន ម៉ានី បានសំដែងអារម្មណ៍ត្រេកអរចំពោះការបញ្ចប់ដោយជោគជ័យនូវថ្នាក់បរិញ្ញាប័ត្ររបស់និស្សិតនៅសាកលវិទ្យាល័យខ្មែរបច្ចេកវិទ្យានិងគ្រប់គ្រងទាំង២៥៧នាក់។ឯឧ ហ៊ុន ម៉ានីបានផ្តល់ជាកិត្តយសចែកសញ្ញាប័ត្រ
ថ្នាក់បរិញ្ញាប័ត្រដល់និស្សិតទាំង២៥៧នាក់ដោយផ្ទាល់តែម្តង។(សូមស្តាប់ប្រសាសន៍ឯឧ ហ៊ុន ម៉ានី)ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុក៍ បានសំដែងការអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់បានបញ្ចប់ដោយជោគជ័យនូវថ្នាក់បរិញ្ញាប័ត្រទាំងបួនជំនាន់នៅសាកលវិទ្យាល័យខ្មែរបច្ចេកវិទ្យានិងគ្រប់គ្រងនេះផងដែរ។
ឯឧ អភិបាលខេត្តបានរំលឹកអោយក្មួយៗនិស្សិតទាំងអស់កុំភ្លេចទៅចុុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសមេដឹកនាំនៅពេលខាងមុខ។
ឯឧ យន្ត មីន បន្តថា សូមទុកចិត្តលើរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោសែន ដែលបានធ្វើអោយកម្ពុជាទទួលបានសុខសន្តិភាពនិងអភិវឌ្ឍន៍ដូចសព្វថ្ងៃ៕