សាកសព​បុរស​អានា​ថា​ជា​ជនជាតិ​វៀតណាម​ដេកស្លាប់​ដោយ​គ្មាន​មូលហេតុ

0

បន្ទាយ​មាន​ជ័​យះ បុរស​អានា​ថា​ជា​ជនជាតិ វៀតណាម​ម្នាក់​បាន​ដេកស្លាប់ នៅលើ​ច​ញ្ចើ​ម​ថ្នល់​ក្នុង​បេន​រថយន្ត​ផ្សារ​ថ្មី (​ប៉ោយប៉ែត​)​កាលពី​វេលា​ម៉ោង ៦.២៥​នាទី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​បា​លិ​ល​រយ្យ​១​សង្កាត់ និង​ក្រុង បោ់យ​ប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​មូលហេតុ ។

ប្រភព​ព​ត៏​មាន​ពី​ស្ត្រី​លក់​បាយ​ម្នា​ក់នៅ កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជន​រង គ្រោះ ជា​ជនជាតិ​វៀតណាម​នេះ​គ្មាន​ទីលំនៅ​ទេ ហើយក៏​គ្មាន សាច់ ញាតិ​បងប្អូន​ដែរ​ចាប់ពី​រូបគាត់ ឃើញ​មក​គឹ​ជននេះ​ដើរ​ដេក​តែ​ប៉ិ​ស តែ​ពាស គ្មាន​ទាំង​បាយ​ហូប​ទៀត​បាន រូបគាត់​(​អ្នកលក់​បាយ​)​អោយ បាយ​ហូប​ជា​រៀង រាល់ថ្ងៃ តែ​ជននេះ​មិនដឹង ជា មាន ជ​ម្ងឹ​អ្វិ​ក្នុង​ខ្លួន​នោះ​ក៏​មិនដឹង

មុនពេល ស្លាប់ មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ឃើញ​បុរស​នេះ​ដើរ​ដេក​ក្អួត​ពេញ​ក្នុង បេនឡាន ក៏​គ្មាន​ន​ណា​មាន​ចំនាប់​អារ​ម្ម​ណ៏​ដែរ​ព្រោះ​មិនមែនជា​សាច់ញាតិ លុះដល់​ពេល​ម៉ោង​ប្រហែលជា​៥ ល្ងាច ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៤ មាន ពល រដ្ឋ​បានឃើញ​ជននេះ​ដើរមក​ដេក​លើ​កៅ អី​បង់​លើ​ចិញ្ចើមថ្នល់​ក្នុង បេន ឡាន រយះ ពេល កន្លះ​ម៉ោង​ក្រោយ​ទើប​មានការ ផ្អើល​ឆោឡោឡើង ថា​មាន មនុស្ស​ស្លាប់ ។ ប្រភពពី​មន្ត្រីនគរបាល​ជំនាញ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា សាកសព ជន រងគ្រោះ​

មានឈ្មោះ ហុង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​ជនជាតិ វៀតណាម ជា​ជន​អានា​ថា​គ្មាន​ទីលំនៅ​ពិតប្រាកដ​ទេ ក្រោយពី​ពិនិត្យ​សាកសព​ឃើញ ថា​សាកសព​ស្លាប់​ដោយសារ​ខ្យល់គរ និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ទើប បណ្ដាល​ឲ្យ​ខ្យល់គរ​ស្លាប់​តែម្ដង ប​ច្ច​ប្បន្ន​សាកសព​ត្រូវបាន​បងប្អូន​ជួយ​ជា ថវិការ​ខ្លះ​គ្រប់ៗ​គ្នា​ដើម្បី​និ​ម​ន្ឋ​ន៏​ព្រះសង្ឃ​ដើម្បី​បូជា​នៅ​វត្ត​បា​លិ​លេ​យ្យ ។​Image32