ខេត្តកោះកុង៖ កំលាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ជា សារិន អធិការនគរបាលស្រុក បានចុះធ្វើការឃាត់ខ្លួនបានជនជាប់ចោទម្នាក់ និងជនសង្ស័យចំនួន៦នាក់ផ្សេងទៀតកាលពីព្រឹក ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ២១២ ក-ព១៦ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៦ របស់ចៅក្រម មីន មករា ។លោក វរៈសេនីយ៍ត្រី ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានអោយដឹងថាក្រោយពីអធិការដ្ឋាន បានទទួលដីកានោះហើយ រូបលោកបានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនជាប់ចោទតែម្តងយកមក អនុវត្តទោស តាមដីកា។
លោកបន្ថែមថា ជនដែលត្រូវបានឃាត់ខ្លួននោះឈ្មោះឡុង ហេង ហៅឝា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយជាប់ចោទពីបទ បទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ។ដោយឡែកក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួនថៃមទៀតមានថ្នាំញៀនប្រភេទម៉ាទឹកកក ៧-២៦ក្រាមផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅស្កានងការដ្ឋានខេត្ដដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។