ឯកឧត្ដមសួនបវរនិងមន្ត្រីរាជការបានចូលរួមកាន់បិណ្ឌវេនទី៩ ​​នៅវត្តសិរីមង្គល

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ:ឯកឧត្ដម សួនបវរអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ សុងផល្លីនភរិយារបស់លោកអភបាលខេត្តលោកលីសារីអភិបាលរងខេត្តបន្ទាយimg_20160925_115143មានជ័យព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំមន្ទីរគ្រប់អង្គភាព មន្ត្រីរាជការ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ជាមួយបងប្អូនពុទ្ធបរិស័ទនៅវត្តសិរីមង្គលឋិតក្នុងភូមិព្រេកជីកឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនាព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦នេះ ។img_20160925_115135
លោកកែវសាតអាចារ្យខេត្តបន្ទាយមានជ័យថ្លែងក្នុងកាន់វេនបិណ្ទទី៩នោះថាពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀតដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទរហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ហើយពិធីបុណ្យនេះក៏គេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនិងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។នៅក្នុងឱកសានោះដែរលោកសួនបវរនិងលោកជំទាវព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំមន្ត្រីរាជការនិងពុទ្ធបរិស័ទបាននាំយកនូវបច្ច័យនិងទ័យទានមួយចំនួនយកទៅប្រគេនដល់ព្រះសង្ឃដើម្បីបញ្ជូនកុសលផលបុណ្យជូនទៅដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខឲ្យមកទទួលកុសលផលបុណ្យនេះផងដែរ។img_20160925_115132លោកកែវសាតបានបញ្ជាក់ទៀតថាពុទ្ធបរិស័ទបានយកថវិការនិងបាយសម្លយកទៅប្រគេនព្រះសង្ឃនោះគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្តចំពោះមាតាបិតាជីដូនជីតានិងញាតិកាលទាំង៧សណ្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិងសង្ឃដែលលោកស្រីថ្នាក់ដឹកនាំបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ។img_20160925_115145
ឯកឧត្ដមសួនបវរក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទដែលគ្រប់អាយុបោះឆ្នោត ព្រមទាំងជំរុញកូនចៅត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នាដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូបក្នុងការជ្រើសរើសតំណាងរបស់ខ្លួនក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិផងដែរ។ក្នុងវេនកាន់បិណ្ឌទី៩នេះរបស់លោកអភិបាលខេត្តនេះប្រមូលបច្ច័យយកទៅកសាងវត្តសិរីមង្គលបន្តនេះបានចំនួន១៥.២៤៨.០០០រៀល៕

img_20160925_115151