ដោយ ងិន លីម
ស្ទឹងត្រែង៖ រថយន្តដឹកគោនិងរថយន្តហ្សីបសេរីចាស់បានបុកគ្នាពេញទំហឹងកាលពីរំលងអាធ្រាត្រធ្វើឱ្យតៃកុងរថយន្តទាំងសងខាងម្នាក់បានស្លាប់ និងម្នាក់របួសធ្ងន់និងគោ២ក្បាលបានងាប់។ករណីគ្រោះថ្នាក់ចរាចរនេះ បានបែកធ្លាយរឿងមួយផ្សេងទៀតរថយន្តដឹកគោគឺជាគោដែលប្រជាពលរដ្ឋបាតពីខេត្តព្រះវិហារ។ហេតុការរថយន្តដឹកគោបុកគ្នាខាងលើនេះ បានកឡើងកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២១៦លើកំណាត់ផ្លូវចាតិលេខ៩ ត្រង់ចំណុចហាងលក់គោដុត(យីហោសារុំ៣)ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថាតៃកុងរថយន្តទាំង២គ្រឿងស្លាប់និងរបួសធ្ងន់មានឈ្មោះកង ស៊ីមាន ផេទប្រុស អាយុ៣១ឆ្នាំ(ស្លាប់) មានទួនាទីជាមេបញ្ជាការរងវរសេនាតូចលេខ១ខេត្តស្ទឹងត្រែង។ចំណែតៃកុងរថយន្តកូរ៉េដឹកគោមានឈ្មោះតឹក សុផល ភេទប្រុស អាយុ៤១ឆ្នាំ(របួសធ្ងន់) មុខរបរជាអ្នកស៊ីឈ្នួលបើករថយន្ត មានទីលំនៅភូមិពី សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថាបើតាមសាក្សីនិយាយថានៅយប់កើតហេតុគេបានឃើញរថយន្តហ្សីបពណិ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2B8810បើកបរក្នុងល្បឿនលឿនរ៉េពេញផ្លូវ សង្ស័យស្រវឹង ហើយបានទៅបុករថយន្តកូរ៉េដឹកគោពណិ៍ស ពាក់ស្លាកលេខរតនគីរី3A0048 ពេញទំហឹងធ្វើឱ្យតៃកុងរថយន្តហ្សីបជាមន្ត្រីយោធាគាបជាប់និងដៃចង្កូចស្លាប់ភ្លាមៗនៅនិងកន្លែង។រីឯតៃកុងរថយន្តកូរ៉េរបួសធ្ងន់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ប្រភពបន្តថាក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកគោបុកគ្នាបណ្តាលមនុស្សម្នាក់ស្លាប់និងម្នាក់របួសធ្ងន់និងគោងាប់ពីក្បាល និងមានការបង្ហោះតាមហ្វេសបុកផងនោះ ម្ចាស់គោឈ្មោះសៃ ផងបៃដែលបានបាត់គោ៦ក្បាលឈ្មោល១ក្បាលបានដឹង ក៏បានមកកាន់ខេត្តស្ទឹងត្រែង បានឃើញគោដែលងាប់ចំនួន២ក្បាលនោះ គឺជាគោរបស់គាត់។ចំណែក៤ក្បាលទៀតពេលបុកគោនោះបានផ្អើលរត់បាត់អស់។
បច្ចុប្បន្នរថយន្តបុកគ្នាទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះវាស់វែង យកមរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់។ចំណែករថយន្តដឹកគោពាក់ព័ន្ធនិងករណីលួចគោប្រជាពលរដ្ឋនៅខេត្តព្រះវិហារតៃកុងកំពុងដេកពេទ្យរងចាំ ម្ចាស់ធូស្បើយនិងធ្វើការសាសួររកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕