ដោយ ខេង ឧត្តម
សៀមរាប៖ កាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦ នេះ ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ ភីភីស៊ីធីវី និង ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ព្រមទាំងលោកជំទាវ បានដឹកនាំក្រុមតារាភាពយន្តដ៏ល្បីប្រចាំប្រទេសសិង្ហបូរីចំនួន៤រូប បានចូលជួបសំណេះសំណាល និង នាំយកនូវថវិកាចំនួ២,២០០ ដុល្លារប្រគល់ជូនដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញជួបសំណេះសំណាលពីសំណាក់ លោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ មានប្រសាសន៍ស្វាគមន៍នាឱកាសនោះដែរលោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងនាមកាកបាទ ក្រហមកម្ពុជាក៏បានថ្លែងអំណរគុណពីការយកចិតុ្តទុកដាក់ក្នុងការជួយគៀងគររកមូលនិធិរបស់ឯកឧត្តមឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ ភីភីស៊ីធីវី និងស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ព្រមទាំងលោកជំទាវ ដើម្បីយកមកជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលនេះគឺជាទឹកចិត្តដ៏សប្បុរសធម៌ពិតៗ ហើយពិសេសគឺ ក្រុមតារាភាពយន្តនៃប្រទេសសឹង្ហបុរី ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន បញ្ជាក់ពីទឹកចិត្តមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជនរងគ្រោះ ងាយរងគ្រោះ និងមានជីវភាពខ្វះខាតក្រីក្រ។ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់ដ៏ប្រសើរបំផុជាមួយ សកម្មភាពកាកបាទក្រហមកម្ពុជាក្នុងចលនាមនុស្សធម៌ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ លោកជំទាវ គួយ ណាលីន ក៏បានមានប្រសាសន៍បន្ថែមទៀតថា សកម្មភាពមនុស្សធម៌ ដែលកាកបាទកស្រហមកមម្ពុជា បាននិងកំពុងធ្វើមានជាច្រើនដូចជា ការថែទាំសុខភាពសហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ សុខភាពមាតា កុមារ និងទារក ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ព្រមទាំងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយធម្មជាតិ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ដូចដែលប្រធានបទលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ ភីភីស៊ីធីវី និង ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ក៍បានមានប្រសាសន៍សម្ដែងនូវទឹកចិត្តរីករាយក្នុងការងារជួយដល់សកម្មភាពមនុស្សធម៌ ព្រោះសកម្មភាពនេះជាការរួចចំណែក ជាបុណ្យកុសល្យ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ឯកឧត្តម ឧកញ៉ា សុខ ចំរើន ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថានេះជាលើកទី១ហើយដែលក្រុមតារាភាពយន្តប្រ ទេសសឹង្ហបុរីបានជួបសម្ដែងការគួរសមនិងបានបរិច្ចាគធនធានជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លើសពីនេះទៀតពួកគាត់នឹងបន្ដនូវសម្ភារៈ និងថវិកាតាមលទ្ធភាពដែលពួកគាត់មាននៅពលដែលពួកគាត់មកប្រទេសកម្ពុជាម្ដងទៀតផងដែរ ៕