ខេត្តព្រះវិហារ:នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ នាយរងសេនាធិការចម្រុះ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិតគន់ គីម នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បាននាំយកនូវថវិការសម្តេច តេជោ តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត មកផ្តល់ជូនដល់ដៃភរិយាលោក ទឿន រកង់ អាយុ២៥ឆ្នាំ ជាកងទ័ពនៅកង អនុសេនាធំ វរសេនាតូច៣៨១ កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងសំរាកព្យាបាលជំងឺ ក្នុងមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដោយសារជាន់ម៉ីនដាច់ជើង ក្រោមជង្គង់ខាងស្តាំ កាលវេលាម៉ោង៩.៣០នាទីព្រឹកថ្ងៃទី២៤ ចុងសប្តាហ៍កន្លងទៅ ត្រង់ចំណុចប៉ីយចាក់ជ្រែង ក្នុងគ្រាដែលលោក និងកម្លាំងចំនួន៣នាក់ទៀតចេញដើរល្បាត ។
នៅក្នុងឳកាស់នាំយកថវិការសម្តេចតេជោផ្តល់ជូនដល់ដៃនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ នាយរងសេនាធិការចម្រុះ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពី តែងតែគិតគូរពីសុខនិងទុក្ខ ដល់កងទ័ពព្រមទាំងអតីតយុទ្ធជនជាប់ជាប្រចាំ ។
សូមជំរាបថា ថវិការដែលបាននាំយកទៅប្រគល់ជូនដល់ដៃភរិយាលោក ទឿន រកង់ នាពេលនោះចំនួន (3លានរៀល និង៣០០$) ក្នុងនោះថវិការសម្តេចតេជោចំនួន៣០០$ ថវិការកងពលតូចអន្តរាគមន៍លេខ៨ ចំនួន ៣លានរៀល ថវិការឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ចំនួន២លានរៀល និងសម្ភារៈសំរាប់ហូបមួយចំនួន ៕