អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យជាតិអាកុលរកឃើញអ្នកលើសជាតិអាល់កុលចំនួន០១

0

កំពត ៖ យោងតាមបទបញ្ជា ក៏ដូចជាការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត នៅយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០និង០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ាphoto_2016-09-27_13-47-25 ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ឹម ឈូន ស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាកុល និងត្រួតពិនិត្យអ្នកបើកបរមានផ្ទុកសារធាតុញៀននៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។ លទ្ធផលត្រួតពិនិត្យលើរថយន្តចំនួន ៣៦គ្រឿង រកឃើញអ្នកលើសជាតិអាល់កុលចំនួន ០១នាក់ (០.៩៩មីលីក្រាម/១លីត្រខ្យល់) និងអ្នកបើកបរមានផ្ទុកសារធាតុញៀនចំនួន ០៨នាក់ បានអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ៕

photo_2016-09-27_13-47-20 photo_2016-09-27_13-47-06 photo_2016-09-27_13-48-13 photo_2016-09-27_13-48-07 photo_2016-09-27_13-48-00