ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ១១រោច ខែភទ្របទ ឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងក្រុមការងារកងពលធំអន្តរាគមន៍លេខ៣ បានបន្តរួមចំណែកជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១១ នៅវត្តសិរីមង្គល (ហៅវត្តកំប្រាក់) ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងដំណើរនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក និងលោកជំទាវចាន់ សាមីស្រីឌឹក បាននាំយក ទេយ្យទាន និងចង្ហានវេប្រគេនដល់ព្រះសង្ឃ រាប់បាតដើម្បីឧទ្ទិសនឹកដល់ដួងវិញ្ញាណខ័ន្ធបុព្ធការីជន ដែលបានចែក ឋានទៅកាន់បរលោកខាងមុខ សូមឲ្យដួងវិញ្ញាណខ័ន្ធបុព្ធការីជន ទាំងអស់នោះមកទទួលមហាកុសលផលបុណ្យ ពីឯកឧត្តម និងលោកជំទាវកុំបីអខានឡើយ ។
សូមជំរាបថា វត្តសិរីមង្គល(ហៅថាវត្តកំប្រាក់នេះ គឺជាវត្តមួយដែលដាច់ស្រយាលពីទីរួមស្រុក ហើយមានពលរដ្ឋ រស់នៅប្រមាណជាង៣០០គ្រួសារ សព្វថ្ងៃនេះពលរដ្ឋបានទទួលផ្លូវក្រាលដោយគ្រោះក្រហម១ខ្សែរ ប្រវែងជាង២០ គីឡូម៉ែត្រ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ តាមរយៈកម្លាំងវិស្វកម្មរបស់ឯកឧត្តម ខេង សុមេធ សម្រាប់ឲ្យ ប្រជាពលរដ្ឋធ្វើដំណើរចេញទៅធ្វើបុណ្យ ដោយចំណាយពេលវេលាតិច ជាក់ស្តែងដូចជាវេនទី១១នេះ ។ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងក្រុមការងារ បាននាំយកនូវបច្ច័យ រួមចំណែកកសាង ចំនួន១៩៣២០០០៛ អង្ករ៤បាវ មី៧កេះ ទឹកសុទ្ធ៤កេះ ប្រេងម៉ាស៊ុត៦០ ទឹកក្រូច២កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងបច្ច័យចូលរួមចំណែកកាន់បិណ្ឌ វេនទី១២បន្ត ចំនួន៥០ម៉ឺនរៀល ចែកជូនដល់លោកតា លោកយាយ ពុទ្ធបរិស័ទ្ធ ជាង២០០នាក់ ក្នុងម្នាក់ថវិការ១០០០០៛ ប្រជាការពារ១០នាក់ ក្នុងម្នាក់១០០០០៛ មេភូមិមេឃុំ៣នាក់ ក្នុងម្នាក់៥០០០០៛ ៕