បុរសម្នាក់ត្រូវឃាតករបាញ់សម្លាប់យ៉ាងអាណោចអធ័មសង្ស័យរឿងគំនុំ

0

 

សៀមរាប៖បុរសម្នាក់ត្រូវបានឃាតករបាញ់សម្លាប់យ៉ាងអាណោចអធ័មនៅខាងកើតអង្គរឃ្យុងយូហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានបឋមថាជារឿងគំនុំ។
ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះនេះគឺនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៦ចំណុចខាងកើតអង្គរឃ្យុងយស្ថិតក្នុងក្រុមទី៤ភូមិត្រពាំងរុនសង្កាត់អំពិលក្រុងសៀមរាប។លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ករណីនេះឃាតកបានបាញ់ជនរងគ្រោះចំបំពង់កធ្លាយមកខាងក្រោយហើយក្នុងហេតុការណ៍នេះមិនមានសល់សំបកគ្រាប់នោះទេដូច្នេះយើងមិនអាចដឹងបានថាជាកាំភ្លើងម៉ាអីនោះទេ។លោកបន្តថា៖ជនរងគ្រោះពាក់មួកទឺបពណ៌ខ្មៅស្លៀកខោកាបូយពណ៌ទឹកប៊ិចអាវពណ៌ខ្មៅហើយមានសាក់រូបកងចាក់នៅស្មារខាងឆ្វេងមានអាយុប្រហែលជាងឆ្នាំ។លោកបន្តថាកន្លែងនោះស្ងាត់ណាស់ចឹងហើយបានជាមិនមាននរណាដឹង។ហើយនៅកន្លែងកើតហេតុមានស្នាមជន្ទល់ម៉ូតូចឹងលោកសន្និដ្ខានបឋមថាជាករណីគំនុំច្រើនជាងករណីប្លន់។នៅក្នុងខ្លួនជនរងគ្រោះមិនមានអត្តសញ្ញាណអ្វីមួយសម្គាល់នោះទេគឺមានតែសំបុត្រឡានក្រុងមួយប៉ុណ្ណោះ។លោកបញ្ជាក់ថាករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ។ស្រដៀងគ្នានោះដែរលោកវរសេនីយ៍ទោប្រាក់ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានថ្លែងថា៖សូមមិនធ្វើអត្ថាធិប្បាយទេជំុវិញករណីហ្នេងព្រោះខាងលោកកំពុងស្រាវជ្រាវសិនហើយនៅពេលបានព័ត៌មានលម្អិតលោកនឹងប្រាប់។2016-09-27-10-27-34-3 2016-09-27-10-27-34-1 2016-09-27-10-27-34-2
យ៉ាងនេះមជ្ឍដ្ឋានក្រុមអ្នកតាមដានស្ថានការក្នុងក្រុងសៀមរាបបានសម្តែងការព្រួយបារម្មណ៍ថានៅក្នុងក្រុងសៀមរាបបច្ចុប្បន្ននេះហាក់មានករណីបាញ់បោះញឹកញាប់ឯខាងសមត្ថកិច្ចក៏កំពុងស្រាវជ្រាវ៕