ពលរដ្ឋជាង៣០គ្រួសារត្រូវផ្ទះលិចទឹកព្រោះម្ចាស់ដីឡូត៍ចាក់ដីលុបផ្លួវសម្រាប់បង្ហូរទឹក

0

តាកែវ : ពលរដ្ឋជាង៣០គ្រួសាររស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាតវ៉ាសុំអោយអាជ្ញាធរខេត្តពិសេស លោក ឡាយ វណ្ណៈ អភិបាលនៃគណៈខេត្តតាកែវជួយដល់ពួកគាត់ បន្ទាប់ពីមានការអនុញ្ញាតពីមេឃុំនិងមេភូមិ អោយម្ចាស់ដីឡូត៍មួយកន្លែងចាក់ដី

លុបផ្លូវបង្ហូរទឹកចូលក្នុងត្រពាំង ធ្វើអោយផ្ទះសំបែងពួកគាត់លិចទឹក គ្មានទីជំរក ជាពិសេសនោះគឺកូនៗរបស់គាត់តែម្តង ខ្លាចមានគ្រោះថ្នាក់ដោយសារលង់ទឹក នឹងខ្លាចមានចរន្តអគ្គីសនីឆ្លងឆក់ស្លាប់ ។ចំណែកលោក ភី សុខ មេភូមិឡូរីបាននិយាយថា នៅមុនពេលមានការចាក់ដីលំនៅឋានលើដីឡូត៍នោះ គឺមិនទាន់មានបងប្អូនប្រជាពលរដ្ឋណាមកតវ៉ាហាមមិនអោយចាក់ដីនោះទេ ។លុះដល់ពេលមានភ្លៀងធ្លាក់ មិនមានផ្លូវបង្ហូរទឹក ទើបបណ្តាលឲ្យលិចផ្ទះសំបែងរបស់ពួកគាត់ជាច្រើនកន្លែង ។

លោកមេភូមិបានអោយដឹងទៀតថា ដោយឃើញថាគ្មាផ្លូវបង្ហូរទឹកប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាតវ៉ាសុំអោយម្ចាស់ដីកាយផ្លូវបង្ហូរទឹកចូលក្នុងត្រពាំង ដើម្បីរំដោះទឹកចេញពីការលិចផ្ទះសំបែង។ ប៉ុន្តែមានផ្ទះប្រជាពលរដ្ឋមួយរូបបានហាមមិនអោយកាយ ព្រោះខ្លាចខូចនូវដំណាំរបស់គាត់ ទើបបណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងតែម្តងទៅ ។

ចំណែកលោកស្រី សាន់ សុធាវី តំណាងអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិឡូរី ដែលរងនៅការលិចទឹកពិបាកក្នុងការស្នាក់នៅនោះ បានស្នើរសុំអោយលោកអភិបាលខេត្តតាកែវមេត្តាជួយដល់ពួកគាត់ផង ព្រោះថាឥឡូវទឹកលិចចូលក្នុងផ្ទះជិតដល់ចង្កេះហើយ បើមិនមានការអន្តរាគមន៍ នឹងជួយពីសំណាក់អាជ្ញារធរខេត្តទេ ពួកគាត់មិនដឹងទៅស្នាក់នៅទីណានោះទេ ព្រោះថាមានភ្លៀងធ្លាក់រាល់ថ្ងៃ ជាពិសេសនោះអ្វីដែលពួកគាត់ភ័យខ្លាច គឺសុវត្ថិភាពកូនចៅរបស់ពួកគាត់តែម្តង ដោយខ្លាចលង់ទឹកនិងខ្លាចមានចរន្តអគ្គីសនីឆ្លងឆក់ស្លាប់ សួរថាបើសិនជាមានករណីនេះកើតឡើងមែននោះ តើជាកំហុសរបស់អ្នកណា ។

ឯលោកពូម្នាក់ជាមន្ត្រីរាជការសូមមិនបញ្ចេញឈ្មោះដែលទទួលរងគ្រោះដែរនោះបាននិយាយពីផលលំបាក់គាតដែរថា នៅពេលដល់ម៉ោងទៅធ្វើការ រូបគាត់ត្រូវកាន់សំលៀកបំពាក់ដើរឆ្លងទឹកទៅរកទីទួលនៅក្បែរផ្ទះ អ្នកជិតខាងសិន ទើបលាងខ្លួនស្លៀកពាក់ទៅធ្វើការបាន ព្រោះថាបើមិនធ្វើអញ្ចឹងទេនោះ ច្បាស់ជាសើមអស់ហើយ ។ ក្នុងនោះដែរប្រជាពលរដ្ឋជាច្រើនគ្រួសារក៏បាននិយាយទៀតថា បើសិនជាពួកគាត់នៅតែរស់នៅលើទឹកដូច្នេះ ពួកគាត់នឹងមិនទៅចុះឈ្មោះបោះឆ្នោតនោះទេ ។

ចំពោះករណីប្រជាពលរដ្ឋនាំគ្នាតវ៉ារឿងផ្ទះពួកគាត់លិចទឹកនេះ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានប្រាប់អោយដឹងថា លោកនិងចាត់អោយអជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យរកមូលហេតុពិតប្រកដ រួចនឹងធ្វើការកោះហៅប្រជាពលរដ្ឋ រួមជាមួយនិងម្ចាស់ដីដែលចាក់លុបផ្លូវបង្ហូរទឹកនិងម្ចាស់ផ្ទះដែល ហាមមិនអោយកាយបើកទឹកហូរចូលព្រោះតែខ្លាចខូចដំណាំនោះមកធ្វើការដោះស្រាយរកផ្លូវមួយដែលទទួលយកបានទាំងអស់គ្នា។ta2 ta4 ta3 ta ta1