ស្ទឹងត្រែង៖ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយ ផ្នែកអប់រំសុខភាព និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្រុងស្ទឹងត្រែងថ្ងៃទី២៦កញ្ញាឆ្នាំ២០១៦ លោកមន្ទីសុខាភិបាលខេត្តស្ទឹងត្រែង បើកយុទ្ធការចុះអប់រំសុខភាពនិងបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុង ក្រុង ស្ទឹងត្រែង ដើម្បីបង្ការកុំឲ្យមានជម្ងឺឆ្លង និងការពារសុខភាព ខណៈមានប្រជាពលរដ្ឋព្រូយបារម្មពីបញ្ហាមូសក្នុងពេលមានលេចលឺថាមូសខ្លាជាភ្នាក់ងារចំលងមេរោគនិងជម្ងឺហ្សីការ ។
អ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា៖ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលបើកយុទ្ធនាការនេះ បាញ់ថ្នាំសម្លាប់មូសខ្លាទៅតាមតំបន់ព្រៃ ដែលសំបូរមូសនិងទីជម្រកផ្សេងៗទៀតដើម្បីការពារកុំឲ្យកើតជម្ងឺឆ្លង ដូចជាគ្រុនឈាម គ្រុនឈីក និងជម្ងឺឆ្លងថ្មីហ្សីការជាដើម។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ឆ្លើយតបនិងសកម្មភាពនេះ ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់ នៅគ្រប់មជ្ឈដ្ឋាន ចូលរួមលប់បំបាត់ជម្រកមូស ហើយបើមានផ្ទុះឡើងនូវជម្ងឺណាមួយ ត្រូវឆាប់ផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដែលមាននៅជិតបំផុត ដើម្បីចៀស ពីការគ្រោះថ្នាក់ដោយសារជម្ងឺដែលកើតចេញពីមូសខ្លា មិនថាតែក្រុងស្ទឹងត្រែងទេ ស្រុកទាំងប្រាំនិងទីរួមខេត្តស្ទឹងត្រែងគឺសូមចូលរួមទាំងអស់គ្នាសំអាតអនាម័យ ឲ្យបានល្អនៅជុំវិញបរិវេនផ្ទះរបស់យើង អញ្ចឹងយើងត្រូវលប់បំបាត់ទាំងអស់គ្នាត្រូវសំអាតទាំងអស់គ្នា ជាប្រចាំជារៀងរាល់ថ្ងៃ ការពាកុំឲ្យមានជម្ងឺឆ្លងទាំងឡាយ ហើយជាពិសេសជម្ងឺថ្មីៗនេះជាជម្ងឺហ្សីកា។
លោកជ័យសែមអាយុ៦៤ឆ្នាំនៅជាប្រជាពលរដ្ឋនៅភូមិលើក្រុងស្ទឹងត្រែងបានលើកឡើងថា៖ប្រជាពលរដ្ឋពិតជាព្រួយបារម្មណ៏ចំពោះជម្ងឺថ្មីនេះថ្វីត្បិតនៅខេត្តយើងមិនទាន់មានមែនក៏ដោយហើយបានក្រុមឆ្លើយតបបន្ទាប់មកបាញ់ថ្នាំសំលាប់ភ្នាក់ងារចំលងមេរោគនេះមិនសួវព្រួយបារម្មណ៏ពីព្រោះវិធីការពារ ប្រសើរជាងព្យាបាល។
លោកបន្ថែមថា៖ជាមួយនិងយុទ្ធនាការសូមឲ្យមន្ត្រីសុខាភិបាលផ្តលថ្នាំអាបែតសំរាប់ដាក់តាមទឹកពាង ទឹកអាងផងទើបការពារមានប្រសិទ្ធភាពទាំងអស់គ្នាទៅបាន។
លោកទនវុទ្ធីប្រធានក្រុមដឹកនាំក្រុមឆ្លើយតបបន្ទាន់បានបញ្ជាក់ថា៖ការភ័យខ្លាចនេះពិតជាបង្ហាញពីស្នារតីចូលរូទប់ស្កាត់ដូចនេះ សូមឲ្យបងប្អូនទាំងអស់ជួយកំចាត់ចោលនៅ ថង់ផ្លាស់ស្ទិចសំបកកំប៉ុង សំបកដូង កៅស៊ូកង់ ឬរណ្តៅ ថ្លុក ជាដើម ដើម្បីកុំឲ្យវាដក់ទឹក បង្កើតជាជុំរកមូសខ្លា បង្ក បញ្ហាប្រឈមចំពោះសុខភាពរស់នៅ។
លោកបានសូមឲ្យប្រជាពលរដ្ឋបើមានអាការៈ-ក្តៅខ្លួន-រោគសញ្ញាលើស្បែក(ដូចជាស្នាមក្រហមអុចៗ)-ឈឺសាច់ដុំនិងសន្លាក់ដៃជើង-ភ្នែកឡើងក្រហមនិងរោគសញ្ញាផ្សំអស់កំលាំងឈឺក្បាលមានវិបត្តិផ្លូវរំលាយអាហារត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។
លោកប៊ុនណារីអភិបាលក្រុងបានគាំទ្រទៅលើវិធីសាស្ត្រអប់រំនិងសកម្មភាពកំចាត់មូសខ្លានេះហើយក្នុងនាម អាជ្ញាធរលោកនិងជួយផ្សេះព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងក្រុងទាំងអស់ឲ្យបញ្ឈប់ការចោលសំរាមផ្តេសផ្តាសដែលបង្កជាមេរោគខូចបរិស្ថាននិងប៉ះពាល់ដល់សោភណ័ភាពក្រុង។
សូមបញ្ជាក់ថាៈសូមបញ្ជាក់យុទ្ធនាការនេះក្រុមឆ្លើយតមបន្ទាន់បានធ្វើសកម្មភាពនៅក្នងសង្កាត់ ចំនូន៣គឺសង្កាត់ស្ទឹងត្រែងព្រះបាតនិងសង្កាត់ស្រះឬស្សីហើយមូលដ្ឋានប្រជាពលរដ្ឋណាមានបញ្ហាជាជម្រកមូសខ្លារស់នៅសូមស្នើមកមន្ទីរសុខាភិបាលនិងចុះទៅជួយអន្តរាគមន៏ ភ្លាមៗ៕