ដោយ :ឃិន គន្ធា
បន្ទាយមានជ័យ:ព្រះសង្ឃ គណ:កម្មការ អាចារ្យបានអំពាវនាវដល់សប្បុរសជន មន្ត្រីដើម្បីបានចូលរួមចាប់សទ្ធា ចូលបុណ្យរួមចំណែកកសាងមហាសាលាភត្ត័ឬសាលាឆាន់ដ៏ធំស្កឹមស្កៃមួយខ្នងដែលបាននិងកំពុងខ្វះខាតថវិកាយ៉ាងច្រើន។នៅថ្ងៃទី២៨កញ្ញាឆ្នាំ២០១៦ លោកស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកស្រីហ៊ុន ប៊ុនធឿន ,លោកសួន បវរ អភិបាលខេត្ត លោកលី សារី អភិបាលរងខេត្ត,សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនិងមន្ត្រីអ្នកមុខអ្នកការ សាច់ញាតិបាននិមន្តព្រះសង្ឃសូត្រធម៍ប័ង្សុកូលមុខចេតិយលោកតាបាំ សួន ជាឱពុកលោកសួន បវរ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកនិងញាតិសន្តាន។តមកទើប ក្នុងនាមវេនកាន់បិណ្ឌរបស់គណប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ លោកលោកស្រីបានអញ្ជើញអុជធូបទៀនថ្វាយបង្គុំព្រះ បូជាថ្វាយព្រះសង្ឃនិងនិមន្តព្រះសង្ឃសូត្រធម៍តាមកិច្ចនៃបុណ្យកាន់បិណ្ឌ,រាប់បាត្រនិងប្រគេនចង្ហាន់ ទេយ្យទានដោយឧទ្ទិសកងការកុសលជូនដល់បុព្វការីជន អ្នកមានគុណ គ្រូបាធ្យាយ ថ្នាក់ដឹកនាំ វិរយុទ្ធជន យុទ្ធនារីនិងជនរងគ្រោះសម័យមុនៗ ។
លោកស៊ាង ប៊ុនលាង,លោកស្រីហ៊ុន ប៊ុនធឿន,លោកអភិបាល អភិបាលរងខេត្តនិងសប្បុរសជនបានប្រមូលបច្ច័យបានជាង៧លានរៀលប្រគេនវត្តនិងចែកអំណោយជាសារុង ថវិកាដល់ពលរដ្ឋរាប់រយនាក់។ក្នុងឱកាសនោះ ក៏មានការអង្គាសបច្ច័យចូលរួមកសាងមហាសាលាភត្ត័ក្នុងវត្តចមសទ្ធាវាសហៅវត្តស្វាយចាស់បន្ត។ដូចជាលោកស៊ាង ប៊ុនលាងនិងលោកស្រីប្រគេនសីុម៉ង់ត៍១០តោន,លោកលី សារីនិងលោកស្រីសាយ ស្រីណុច,លោកអៀវ កង ..ម្នាក់ៗប្រគេន២០០ដុល្លាសរអា។យោងគណ:កម្មការសាងសង់អោយដឹងថា:សាលាឆាន់កសាងបានតែគ្រឹះនិងបាត១ជាន់ ដែលជាថវិការអង្គកថិនដឹកនាំដោយលោកឧបនាយករដ្ឋកែ គឹមយ៉ាននិងលោកស្រី មន្ត្រីនិងសប្បុរសជន៕