កំពត-កែប៖ ស្ថិតក្នុងតួនាទីភារកិច្ច ជាមន្ត្រីអនុវត្តច្បាប់ជាប្រចាំនៃការគ្រប់គ្រងគុណភាព សុវត្ថិភាព ចំណីអាហារ និង ផលិតផលទំនិញទាំងឡាយ ដែលបានចរាចរបំរើសេវា នៅលើទីផ្សារ សំដៅរួមចំណែក លើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ជាក់ស្ដែងសម្រាប់ នៅឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌជិតចូលមកដល់ខាងមុខនេះ។នៅក្នុងនោះសកម្មភាប ជាបន្តបន្ទាប់សម្រាប់នៅចុងខែកញ្ញាឆ្នាំ២០១៦នេះ សមត្ថកិច្ចសាខាកាំកុងត្រូលប្រចាំខេត្តកំពត-កែប បានសហការ ជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ គឺខេត្តកំពត-កែប និងគណកម្មការផ្សារ បានចុះអនុវត្តត្រួតពិនិត្យនៅ តាមតូបលក់ចាប់ហួយ និងតាមផ្ទះក៏ដូចតាមដេប៉ូចែកចាយទំនិញលក់ដុំនិងលក់រាយនៅក្នុង ទីផ្សារគោលដៅនានាមួយចំនួនដើម្បី ស្វែងរកនិងដកហូត នូវផលិតផលទំនិញទាំងឡាយណា ដែលមានលក្ខណៈ ខូចគុណភាព និងហួសថ្ងៃ ខែ ឆ្នាំ កំណត់ការប្រើប្រាស់ ព្រមទាំងបានធ្វើការអប់រំដល់អាជីវករដើម្បីស្វែងយល់អំពីការដាក់តាំងលក់ផលិតផលទំនិញដល់អាជីវករផងដែរ។ ជាពិសេសសមត្ថកិច្ចបានផ្តោតទៅលើ គ្រឿងឧបភោគបរិភោគនៅក្នុងសាដកដែលអាជីវករបានវេចខ្ចប់ស្រាប់សម្រាប់លក់អោយអថិតិជនប្រគេនព្រះសង្ឃធ្វើបុណ្យ។ ជាលទ្ធផលសមត្ថកិច្ចបានចុះនៅក្នុងផ្សារឈូក ផ្សារសាមគ្គី ក្រុងកំពត ផ្សារកំពង់ត្រាច ខេត្តកំពត និងផ្សារ ដំណាក់ចង្អើរ ផ្សារពងទឹក និងផ្សារកែបខេត្តកែប និងតាមផ្សារម៉ាត និងតាមផ្ទះអាជីវករក្នុងខេត្តទាំងពីរខាងលើផងដែរ។ ក្នុងនោះសមត្ថកិច្ចបានដកហូតទំនិញមានលក្ខណៈខូចគុណភាព ហួសថ្ងៃខែឆ្នាំកំណត់នៃការប្រើប្រាស់រួមមាន ភេសជ្ជៈគ្រឿងឧបភោគបរិភោគ នំចំណី បានមួយចំនួន ។ ជាមួយគ្នានោះសមត្ថកិច្ចកាំកុងត្រូល ក៏បានធ្វើការណែនាំអប់រំដល់អាជីវករ ឲ្យមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់លើបញ្ហាការរៀបចំដាក់តាំងលក់នូវផលិតផលទំនិញ ឲ្យមានលក្ខណៈអនាម័យ ចៀសវាងមានសំបក កំប៉ុង ច្រកវិចខ្ចប់ មានការធ្លុះធ្លាយ កំពិត ច្រែះស៊ី និងមុនទទួលទំនិញ ពីអ្នកចែកចាយត្រូវ មើលផ្លាកសញ្ញា យីហោ ថ្ងែខែឆ្នាំផលិតឲ្យបាន ច្បាស់លាស់ហើយជាពិសេសការរៀបចំវេចខ្ចប់សាដកសម្រាប់ប្រគេនព្រះសង្ឃសម្រាប់លក់អោយអតិថិជនធ្វើបុណ្យទានក៏ត្រូវព្យាយាមពិនិត្យ មើលថ្ងៃខែឆ្នាំកំណត់ការប្រើប្រាស់គ្រឿងឧបភោគ បរិភោគ ជៀសវាងនាំធ្វើអោយមានការប៉ះពាល់និងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ៕