រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកអំណោយសម្តេចតេជោឧបត្ថម្ភដល់កងទ័ពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៧ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

0

ខេតព្រះវិហារ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ៣៧ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន លើគ្រប់វិស័យ ប្រសាសន៍លើកឡើងនេះក្នុងគ្រាដែលphoto_2016-09-28_18-40-16ឯកឧត្តម និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយក អំណោយសម្តេចតេជោ មកឧបត្ថម្ភដល់កងទ័ពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៧ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឋិតក្នុងភូមិ សែនជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ បានបញ្ជាក់ថា នៅចុងឆ្នាំ ២០១៥ រហូតដល់ខែ០៩ ឆ្នាំ២០១៦ អង្គភាពសម្រាច់បានលទ្ធផលជាច្រើន ក្រោមការយកចិត្តទុកដាក់ ទំនុកបំរុង និងជួយ ឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងស្មារតីសម្ភារៈថវិការ និងការលើកទឹកចិត្តឥតឈប់ឈរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងអង្គភាពសម្ព័ន្ធមេត្រីភាព ស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងសប្បុរសជននានាជាច្រើនទៀត ធ្វើឲ្យជីវភាពរស់នៅរបស់កង ទ័ពកាន់តែល្អប្រសើរឡើង ។photo_2016-09-28_18-40-20 ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជាកងទ័ពសូមគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីជារៀងរហូត និងប្តេជ្ញាការពារឲ្យខានតែបាន រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានមកពីការបោះឆ្នោះគាំទ្រពីប្រជាជន ប្រឆាំង ដាច់ខាតចំពោះគណបក្សណាក៍ដោយ អ្នកនយោបាយអគតិណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញសន្តិភាព បង្ករ អស្ថេរភាព និងការបំផ្លាញការអភិវឌ្ឍន៍ប្រទេស ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ៣៧ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំ ហើយបើតាមការគិតទុក្ខ រហូតដល់ទៅដល់ឆ្នាំ២០៣០ ប្រទេសយើងនិងអាចផ្លាស់ផ្តូរឋនៈ ជាប្រទេស ដែលមានកំរិតចំណូលមធ្យម ពីប្រទេសដែលថាអភិវឌ្ឍន៍តិច ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប នៅឆ្នាំ ២០៣០ ជីវភាពរស់នៅរបស់ប្រជាជនយើង និងមានជីវភាពតាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តមបន្តថា ដើម្បីអាច ទៅដល់កំរិតនោះបាន ចាំបាច់ត្រូវមានកត្តាមួយចំនួនគឺសន្តិភាព និងស្ថេរភាពត្រូវតែការពារពង្រឹងឲ្យបាន ។photo_2016-09-28_18-39-54
សូមជំរាបថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចនាឳ៎កាសនោះរួមមាន៖ កំព្យូទរ័យួដៃ និងម៉ាស៊ីនបញ្ជាំងស្លាយ ១ឈុត សង្កសី ២ពាន់សន្លឹក សូឡា និងអាគុយ ២ឈុត ទឹកត្រីទឹកស៊ីអ៊ីវ ២០៤យួ មីក្រុមហ៊ុនម៉ែនសារុន ៦១៨កេះ ប្រេងម៉ាស៊ូត ២ពាន់លីត ទឹកសុទ្ធ១០០កេះ និង២០យួ ទឹកក្រូច ៥៤កេះ ស្រាបៀ ២៥២កេះ អង្ករ ២បាវ ត្រីខកំប៉ុង ២៥២ឡូ ព្រមទាំងសម្ភារៈមួយចំនួនទៀត ៕

photo_2016-09-28_18-39-50 photo_2016-09-28_18-40-39 photo_2016-09-28_18-39-57 photo_2016-09-28_18-40-16 photo_2016-09-28_18-40-25 photo_2016-09-28_18-39-47