កំពង់ស្ពឺ៖ មានពត៏មានមកក្តៅៗថានៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មានឡានមួយគ្រឿងបានដឹកឈើពេញ បានបើកមកដល់ចំណុចផ្លូវខាងត្បូងកោៈរុន ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏ជាប់ផុងទៅមុខមិនរួចខណៈឈើនៅពេញក្នុងឡានពណ៏ ស ចំណុៈ២,៥តោន ពាក់ស្លាកលេខភ្នំពេញ 3D 6946 ឈើនៅខាងលើមិនទាន់ដឹងចំនួនទេ ។យោងតាមប្រភពពីស្រុកឪរ៉ាល់មកថា ឡានម្ចាស់ទើបទិញសម្រាប់តែដឹកឈើទេដោយសារតែម្ចាស់ឡានធ្លាប់មានបញ្ហារឿងបំផ្លាញផ្លូវសាធារណៈផងនោៈទើបម្ចាស់ឡានក្នុងខេត្តគេមិនហ៊ានជួលក៏ទិញរត់ខ្លួនឯងម្តង ។តាមប្រភពឈើទាំងនេៈដឹកទាំងថ្ងៃទាំងយប់តាមផ្លូវតាសាល ចេញពីស្រុកឪរ៉ាល់ទៅកាន់ស្រុកភ្នំស្រួច ឡើងផ្លូវជាតិលេខ4ឆ្ពោៈទៅខេត្តកំពត ដោយមានបើកភ្លើងខៀវពីនាយសង្កាត់រដ្ឋាលព្រៃឈើតាសាលផ្ទាល់ ។ តាមប្រភពឈ្មួញក្នុងខេត្តកំពង់ស្ពឺគេបានសុំបើកដឹកឈើតែផ្លូវមួយនេៈដោយបិទបាំងភ្នែកមហាជន ។ប្រភពច្បាស់ការម្ចាស់ឡាននិងឈើ មានឈ្មោៈជឿង ថេង ដែលធ្វើឲ្យបាក់ស្ពានកន្លងទៅ ៕