កាំកុងត្រូលសាខាខេត្តកំពង់ធំសហការណ៍ជាមួយមន្ទីរពាណិកម្មខេត្តចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅផ្សារថ្នល់បែក

0

កំពង់ធំ: ដោយមានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្នទូទៅធ្វើអោយមន្រ្ដីកាំកុងត្រូលសាខាខេត្តសហការជាមួយមន្ទីរពាណិកម្មខេត្តចុះត្រួតពិនិត្យទំនិញក្នុងimg_20160929_101833ផ្សារជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ និងថ្ងៃនេះក៏បានចុះពិនិត្យរកទំនិញគ្រឿងឧបភោគនិងបរិភោគដែលកំពុងតែចរាចរណ៍ដាក់លក់នៅក្នុងទីផ្សារថ្នល់បែកស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាត ខេត្តកំពង់ធំ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០១៦ ដឹកនាំដោយលោក លៀង សុភាព ប្រធានកាំកុងត្រូវខេត្តកំពង់ធំ សហការជាមួយលោក លឹម ចក់ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរក្រោមឱវាទ ចុះពិនិត្យអង្ករនិងទឹកភេសជ្ជះ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងនោះបានរឹបអូសបានទឹកក្រូចដែលគ្មានស្តង់ដាគ្មានអនាម័យ គ្មានសុពលភាពគ្មានគុណភាព របស់ក្រុមហ៊ុនយូវីដែលបានផលិតនិងចែកចាយក្នុងខេត្តកំពង់ធំ បានចំនួន៥១ដបនិងទឹកផ្លែឈើយីហោជុមជិម៣យួរនិងទឹកក្រូចដប់ធំចំនុះ៣,១លីត្រមួយចំនួនទៀតដើម្បីយកទៅរក្សាទុករងចាំធ្វើពិធីកំទេចចោលនៅថ្ងៃក្រោយ។img_20160929_101837 លោកលៀងសុភាប្រធានកាំកុងសាខាខេត្តកំពង់ធំបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះក៏បានរកមើលអង្ករផ្លាស្ទិកដែលល្បីថាមានដាក់នៅផ្សារក្នុងខេត្តកំពង់ផងដែរ តែយើងមិទានរកឃើញនៅឡើយ ទទឹងនិងនេះដែរគឺជាការផ្តោតសំខាន់ទៅសុខភាពរបស់ប្រជាណលរដ្ឋដែលពុំសូវមានយល់ដឹងពីទំនិញមានគុណភាពនិងទំនិញគ្មានគុណភាពដែលកំពុងតែដាក់លក់ចែកចាយធ្វើអោយប៉ះពាល់ដល់សុខភាព លោកក៏បានណែនាំដល់ អាជីវករឲ្យចេះមើលពីសុពលភាពរបស់ទំនិញក្នុងការទិញយកមកដាក់លក់ជៀសវាងប៉ះចមទំនិញខូចគុណភាពផងដែរក្នុងនោះលោកក៏មានការព្រួយបារម្មណ៍យ៉ាងខ្លាំងនូវគ្រឿងភេសជ្ជះដែលហួសសុពលភាពនិងគ្មានគុណដែលត្រូវបានគេយកមកលក់ជាកែវជូនក្មេងៗ តាមសាលារៀន និងតាមសហគម ក្នុងតំលៃថោកដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដូច្នេះដើម្បីទប់ស្កាត់ការពារអោយបានមន្រ្ដីយើងបានព្យាយាមពន្យល់ដល់អាជីករទាំងអស់ត្រូវយកទំនិញរបស់ខ្លួនដែលជិតហួសសុពលភានិងហួសសុពលភាពទៅដូរក្រុមហ៊ុនដើម្បីយកទំនិញថ្មីមកលក់សម្រាប់ទំនិញដែលបានពិនិត្យឃើញថាហួសថ្ងៃបរិច្ឆេតនិងត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការតាំងលក់ករណីមិនគោរពតាមគោលការណ៍ច្បាប់បើរកឃើញនៅថ្ងៃក្រោយនិងត្រូវពិន័យតាមច្បាប់ ៕

img_20160929_101842

img_20160929_101839

img_20160929_101826ប៊ុន រិទ្ធី